Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ចេញវីដេអូបង្អួតរថក្រោះដ៏ទំនើបដែលធន់នឹងការផ្ទុះនុយក្លេអ៊ែរនិងបាញ់ទម្លាក់យន្តហោះ

បានផុស

នៅ

ប្រទេសរុស្ស៊ីបានបញ្ចេញវីដេអូរថក្រោះ “Terminator” ដ៏អស្ចារ្យរបស់ខ្លួនដែលអាចធន់នឹងការផ្ទុះនុយក្លេអ៊ែរបានហើយអាចបាញ់យន្តហោះទម្លាក់ផងដែរ។

ក្រសួងការពារជាតិរុស្ស៊ីបានចែករំលែកវីដេអូនៃម៉ាស៊ីនសង្រ្គាមនេះលើបណ្តាញសង្គមកាលពីម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថក្រោះប្រភេទ BMPT-72 ទំនើបបំផុតដែលមានឈ្មោះហៅក្រៅថា “Terminator” នេះត្រូវបានបង្ហាញកាលពីឆ្នាំ២០១៣ហើយត្រូវបានប្រើជាលើកដំបូងក្នុងសមរភូមិនៅប្រទេសស៊ីរីក្នុងឆ្នាំ២០១៧។

វីដេអូបានបង្ហាញពីរថក្រោះប្រភេទនេះបាញ់សាកល្បងមីស៊ីលទៅលើគោលដៅនានាដើម្បីបង្អួតពីថាមពលរបស់ពួកគេ។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ពួកគេមានសមត្ថភាពវាយប្រហារទៅលើរថពាសដែករបស់សត្រូវ រថក្រោះផ្សេងទៀតនិងសូម្បីតែឧទ្ធម្ភាគចក្រនិងយន្តហោះដែលហោះទាបផងដែរ។

ក្រសួងការពារជាតិបានបង្ហោះលើ Facebook ថា “រថក្រោះ Terminator មានតួនាទីច្រើននិងមានការការពារខ្ពស់ជាមួយអាវុធមានឥទ្ធិពល ឧបករណ៍គ្រប់គ្រងការបាញ់ទំនើបនិងមានកម្លាំងខ្លាំង”។

រថក្រោះប្រភេទ BMPT-72 មានជើងទម្របាញ់មីស៊ីល៤ដើម កាំភ្លើងស្វ័យប្រវិត្ត២ដើម ជើងទម្របាញ់គ្រាប់បែករហ័ស២ដើមនិងកាំភ្លើងយន្តមួយដើម។

ពួកវាត្រូវបានរចនាឡើងដើម្បីអាចប្រយុទ្ធបានសូម្បីតែបន្ទាប់ពីមានការផ្ទុះអំឡុងសង្គ្រាមនុយក្លេអ៊ែរជាសកលក៏ដោយព្រោះវាមានការការពារពីជាតិវិទ្យុសកម្ម។

កងទ័ព៣នាក់ត្រូវបានការពារប្រឆាំងនឹងអាវុធជីវសាស្ត្រដោយប្រព័ន្ធការពារដែលបិទជិត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ អ៊ីស្រាអែល ប្រុងជើងការ​ខ្ពស់ បន្ទាប់ពី អ៊ីរ៉ង់ គំរាម​សងសឹក

ចុចអាន៖ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ អ៊ីរ៉ង់ ដែលត្រូវគេធ្វើឃាតជានរណា? ហេតុអ្វីគាត់ក្លាយជាគោលដៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម