Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួនក្លាយពូជឆ្លងលឿនជាង Delta លើស ១០ ភាគរយទៅទៀត

បានផុស

នៅ

វីរុសកូវីដបំប្លែងខ្លួន Delta Plus ឬប្រភេទ AY.4.2 គឺជាការវិវត្តិមកពីវីរុសបំប្លែងខ្លួនឥណ្ឌា Delta ខណៈទិន្នន័យដំបូងពីចក្រភពអង់គ្លេសបង្ហាញថា វាអាចឆ្លងលឿនជាងវីរុសបំប្លែងខ្លួន Delta ដល់ទៅ ១០ ភាគរយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែយោងតាមអនុប្រធានគណៈកម្មាធិការសុខភាពថៃបានឲ្យដឹងថា វីរុសបំប្លែងខ្លួន Delta Plus ដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃនាពេលថ្មីៗនេះ មិនមែនឆ្លងលឿនត្រឹម ១០ ភាគរយនោះទេ ពោលវាអាចចម្លងបានច្រើនជាងវីរុស Delta ទម្រង់ដើមដល់ទៅ ១៥ ភាគរយឯណោះ ។

ការរកឃើញនេះ ត្រូវបានប្រកាសដោយលោក Chalermchai Boonyaleephan អនុប្រធានគណៈកម្មាធិការសុខភាពថៃ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានស្តីពីជំងឺរាតត្បាត ។

លោកវេជ្ជបណ្ឌិត Chalermchai Boonyaleephan

លោកវេជ្ជបណ្ឌិត Chalermchai បាននិយាយថា វីរុសបំប្លែងខ្លួនក្លាយពូជដែលត្រូវបានគេស្គាល់ថា AY.4.2 មួយនេះ ត្រូវបានរកឃើញនៅក្នុងខ្លួនបុរសអាយុ ៤៩ ឆ្នាំម្នាក់ ដែលធ្វើការនៅតំបន់ Bang Sai នៃខេត្ត អយុធ្យា កាលពីខែមុន ខណៈបុរសម្នាក់នោះ មិនមានប្រវត្តិធ្វើដំណើរទៅកាន់តំបន់គ្រោះថ្នាក់ ឬទៅក្រៅប្រទេសនោះទេ ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺរូបនេះបានជាសះស្បើយហើយ ហើយករណីឆ្លងលើអ្នកពាក់ព័ន្ធមិនទាន់ត្រូវបានរកឃើញឡើយ ។

ទន្ទឹមនោះសារព័ត៌មាន Thai PBS World បានរាយការណ៍ថា ខណៈពេលដែលវីរុសបំប្លែងខ្លួន Delta ចំនួន ៤ ប្រភេទត្រូវបានរកឃើញនៅក្នុងប្រទេសថៃ លោកវេជ្ជបណ្ឌិត Chalermchai បាននិយាយថា គ្មានវីរុសបំប្លែងខ្លួនណាមួយក្នុងចំណោម ៤ នេះអាចបង្កឲ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងប្រភេទដើមនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួនក្លាយពូជឆ្លងខ្លាំងជាង Delta ចូលដល់ ថៃ ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម