Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកទោសថៃ ជាង ១ពាន់នាក់ កើតកូវីដ តែមិនដឹងឆ្លងពីណា

បានផុស

នៅ

អ្នកទោសជាង១,០០០នាក់នៅក្នុងពន្ធនាគារខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេសថៃ បានឆ្លងមេរោគកូវីដ-១៩ ដោយក្នុងនោះមាន ៣៩៦នាក់ចេញរោគសញ្ញា។

មន្ត្រីពន្ធនាគារបានប្រាប់គេហទំព័រ Thai PBS ថា ពួកគេមិនដឹងថាតើការឆ្លងនេះ បានចាប់ផ្តើមដោយរបៀបណានោះទេ ប៉ុន្តែនិយាយថា មានតែមន្ត្រីប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងផ្នែកទី៦ ដែលជាកន្លែងដាក់អ្នកទោសជាប់ពន្ធនាគារយ៉ាងតិច៣០ឆ្នាំ និងអ្នកមានទោសប្រហារជីវិត។

ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតក្នុងចំណោមអ្នកទោស អគារបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងត្រូវបានប្រើប្រាស់ជាកន្លែងធ្វើចត្តាឡីស័ក និងព្យាបាលអ្នកទោសដែលមានរោគសញ្ញាជាមួយថ្នាំ Favipiravir និងឱសថបុរាណថៃ Fah Talai Jone ខណៈអ្នកទោសដែលមានហានិភ័យទាប កំពុងត្រូវបានដាក់នៅដាច់ដោយឡែកពីគ្នា។

ការទៅសួរសុខទុក្ខសាច់ញាតិ ឬជនដែលគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់។

ទន្ទឹមនឹងនេះ នៅក្នុងខេត្ត Trang ភាគខាងត្បូង ពន្ធនាគារខេត្តត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ  បន្ទាប់ពីអ្នកទោសថ្មីចំនួន ១៦៣នាក់ ត្រូវបានរកឃើញថាបានឆ្លងវីរុសកូវីដ-១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS

ចុចអាន៖ ខេត្ត ថៃ ចំនួន២ ជាប់ កម្ពុជា រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម