វីរុសក្លាយពូជឆ្លងខ្លាំងជាង Delta រាលដាលដល់ ៤២ប្រទេសហើយ រួមទាំងក្បែរ កម្ពុជា ផងដែរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វីរុសក្លាយពូជឆ្លងខ្លាំងជាង Delta រាលដាលដល់ ៤២ប្រទេសហើយ រួមទាំងក្បែរ កម្ពុជា ផងដែរ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះវីរុសបំប្លែងខ្លួនក្លាយពូជពី Delta ដើម្បីកំណត់ថាតើវាឆ្លងខ្លាំងជាងប្រភេទដើមឬក៏អត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
How the Delta Plus variant pushed Maharashtra back into a lockdown - India  Today Insight News

WHO ក៏កំពុងពិនិត្យមើលផងដែរថាតើ វ៉ាក់សាំងមានប្រសិទ្ធភាពអាចយកឈ្នះវីរុសក្លាយពូជ AY. 4.2 ដែរឬទេ ខណៈគិតមកត្រឹមពេលនេះ វាត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងតិច ៤២ហើយរួមទាំងប្រទេស ថៃ ផងដែរ។

WHO បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពរោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនថា “ការកើនឡើងនៃករណីឆ្លងវីរុសក្លាយពូជ AY. 4.2 ត្រូវបានសង្កេតមើលចាប់តាំងខែកក្កដា មកម្ល៉េះ។ ការសិក្សាអំពីរោគរាតត្បាត និងមន្ទីរពិសោធន៍កំពុងបន្តដើម្បីពិនិត្យមើលថាតើ វីរុសក្លាយពូជនេះ អាចផ្លាស់ប្តូរការចម្លង ឬមានសមត្ថភាពធ្វើឲ្យអង់ទីគ័ររបសមនុស្ស ធ្លាក់ចុះដែរឬក៏អត់”។

វីរុសបំប្លែងខ្លួនក្លាយពូជដែលអ្នកខ្លះហៅថា “Delta Plus” ត្រូវបានកំណត់ថាជា វីរុសបំប្លែងខ្លួនស្ថិតក្រោមការស៊ើបអង្កេត ដោយទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស។

យ៉ាងណាក្តី មិនទាន់មានភស្តុតាងបង្ហាញថា វាបណ្តាលឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬធ្វើឲ្យវ៉ាក់សាំងមិនមានប្រសិទ្ធភាពនោះទេ។

ដោយសារតែវាមិនមែនជា វីរុសគួរឲ្យចាប់អារម្មណ៍ឬព្រួយបារម្ភ, វាមិនទាន់ត្រូវបានគេដាក់ឈ្មោះតាមអក្សរនៃអក្ខរក្រមក្រិកឡើយខណៈ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស កំពុងតាមដានធាតុបំប្លែងចំនួន២០នៃវីរុសបំប្លែងខ្លួន Delta។

គួរបញ្ជាក់ថា ពូជវីរុស AY. 4.2 មានធាតុបំប្លែងចំនួនបីបន្ថែមទៀត បើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួនដើម Delta៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ខេត្ត ថៃ ចំនួន២ ជាប់ កម្ពុជា រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៨ នាទី មុន

AFF​ Cup៖​ បើក​ឆាក​ កម្ពុជា​ ចាញ់​​ ម៉ាឡេស៊ី​ ១-៣

ព័ត៌មានជាតិ២៧ នាទី មុន

សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នឹង​ត្រូវ​សាងសង់​ឡើង​កម្ពស់​២៦​ជាន់ ដោយ​ប្រើប្រាស់​ពេល​នៃ​ការសាងសង់​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​

ព័ត៌មានជាតិ៤១ នាទី មុន

រង្វង់​មូល​ស្រអែម នៅ​ស្រុក​ជាំ​ក្សាន្ត បាន​សម្ពោធ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ជីវិតកម្សាន្ដ៤៥ នាទី មុន

ថ្នាក់ដឹកនាំកំពូលៗក្នុងជួរដ្ឋាភិបាល តារាចម្រៀងល្បីៗ ផ្តល់កិត្តិយសចូលរួមក្នុងពិធីមង្គលប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ព័ត៌មានជាតិ៥២ នាទី មុន

ប្រមុខ​រាជរដ្ឋាភិបាល អំពាវនាវ​ឲ្យ​ពង្រឹង​សមត្ថភាព​វិស័យ​សុខាភិបាល និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​កុំឱ្យ​បរទេស​មើលងាយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services