Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ចាន់អូចា ជាអ្នកដំបូងគេនៅ ថៃ ទទួលការចាក់វ៉ាក់សាំង ដូសជំរុញ

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍បានទទួលការចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញ មុនពេលចូលរួមសន្និសីទ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​ (COP26) លើកទី ២៦ នៅទីក្រុង Glasgow ប្រទេសស្កុតលែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ លោក Kiattiphum Wongrajit អគ្គលេខាធិកាសុខភាពសាធារណៈ បានចាត់ចែងការចាក់វ៉ាក់សាំងនេះនៅវិមានរដ្ឋាភិបាល មុនពេលលោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃត្រីកោណកំណើនឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT) លើកទី១៣ ។

ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយថា លោកនាយករដ្ឋមន្ត្រីគឺជាអ្នកដំបូងគេក្នុងប្រទេសថៃ ដែលបានទទួលការចាក់វ៉ាក់សាំង AstraZeneca ចំនួន ២ ដូស និងវ៉ាក់សាំង Pfizer ជាដូសជំរុញ ។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា បានទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទីមួយនៅថ្ងៃទី ១៦ ខែមីនា និងដូសទី ២ នៅថ្ងៃទី ២៤ ខែឧសភា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ វីរុសបំប្លែងខ្លួនក្លាយពូជ ឆ្លងលឿនជាង Delta លើស ១០ ភាគរយទៅទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម