Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា បាញ់មីស៊ីលផ្លោងរយៈចម្ងាយ ៥ ពាន់គីឡូម៉ែត្រ ព្រមាន ចិន​

បានផុស

នៅ

ប្រទេសឥណ្ឌាបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពនុយក្លេអ៊ែរពីកោះឆ្នេរមួយក្នុងឈូងសមុទ្រ Bengal ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីលប្រភេទ AGNI-V ប្រើម៉ាស៊ីនប្រេងឥន្ធនៈសូលីត ហើយអាចបាញ់ដល់គោលដៅត្រឹមត្រូវបានចម្ងាយ ៥,០០០ គីឡូម៉ែត្រ ។

ក្រសួងការពារជាតិឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់សាកល្បងដ៏ជោគជ័យនេះ គឺស្របតាមគោលនយោបាយប្តេជ្ញាចិត្តរបស់ខ្លួន បន្ទាប់ពីវា​ត្រូវ​បាន​បាញ់​សាកល្បង​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១៨ ។

ទន្ទឹមនោះ ការសាកល្បងនេះកើតឡើង ចំពេលដែលឥណ្ឌាកំពុងមានជម្លោះជាបន្តបន្ទាប់ជាមួយចិន នៅក្នុងតំបន់ Ladakh ភាគខាងជើង ហើយត្រូវបានគេមើលឃើញថាជាសារដ៏រឹងមាំមួយទៅកាន់ប្រទេសចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ យូរបំផុត ៤ ឆ្នាំទៀត ឥណ្ឌា នឹងមានអាវុធល្បឿនលឿនជាងសំឡេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម