Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តរកឃើញវីរុសកូវីដបំប្លែងខ្លួន គ្រោះថ្នាក់ មិនខ្លាចវ៉ាក់សាំង

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រនៅប្រទេសអាល្លឺម៉ង់ បានព្រមាននៅក្នុងការសិក្សាថ្មីមួយថា វីរុសកូវីដ-១៩បំប្លែងខ្លួនមួយប្រភេទ អាចយកឈ្នះវ៉ាក់សាំង ហើយនឹងបង្កជាគ្រោះថ្នាក់ ប្រសិនបើវីរុសនេះ លេចឡើងជាថ្មីម្តងទៀត។

នៅក្នុងទស្សនាវដ្តី Newsweek ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា វីរុសបំប្លែងខ្លួន A.30 អាចយកឈ្នះវ៉ាក់សាំង Pfizer និង AstraZeneca។ ប៉ុន្តែ វីរុសបំប្លែងខ្លួននេះ មិនត្រូវបានគេមើលឃើញអស់រយៈពេលជាច្រើនខែមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ វីរុសប្រភេទ A.30 ត្រូវបានគេឃើញចុងក្រោយបំផុត កាលពីខែឧសភា និងខែមិថុនាឆ្នាំ២០២១។

ទិន្នន័យពី GISAID បានបង្ហាញពីករណីវីរុស A.30 ចំនួន៥ករណី នៅទូទាំងពិភពលោក។ ក្នុងនោះមាន ៣ករណីនៅប្រទេសអង់ហ្គោឡា មួយករណីនៅស៊ុយអែត និងមួយករណីទៀតនៅចក្រភពអង់គ្លេស។

អ្នកវិទ្យាសាស្ត្រនៅប្រទេសអាល្លឺម៉ង់បាននិយាយថា វីរុសប្រភេទ A.30 ទាមទារឲ្យមានការត្រួតពិនិត្យយ៉ាងជិតស្និទ្ធ និងរៀបចំវិធានការតបតឲ្យបានឆាប់រហ័សបំផុត ថ្វីបើវាមិនរីករាលដាលទូលំទូលាយក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ក្រុមអ្នកជំនាញបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើវីរុសបំប្លែងខ្លួនក្លាយពូជពី Delta ឈ្មោះ AY.4.2 ដែលកំពុងរីករាលដាលនៅក្នុងប្រទេសអង់គ្លេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Deseret

ចុចអាន៖ ទោះចាក់វ៉ាក់សាំង២ដូស អ្នកនៅតែអាចចម្លងកូវីដទៅគ្រួសារ បានយ៉ាងងាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម