Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Sputnik V សុទ្ធតែមានប្រសិទ្ធភាព លើក្រុមអាយុដែលបានកំណត់

បានផុស

នៅ

លោក Alexander Gintsburg ប្រធានវិទ្យាស្ថានស្រាវជ្រាវ Gamaleya ដែលបង្កើតវ៉ាក់សាំងនេះ បាននិយាយថា Sputnik V ដែលផលិតដោយ រុស្ស៊ី បាន​បង្ហាញ​ថា​ មាន​ប្រសិទ្ធភាព​ស្មើគ្នា ​សម្រាប់​ក្រុមអាយុរបស់មនុស្ស​ ដែលបានកំណត់ទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gintsburg បានប្រាប់កម្មវិធី SolovyovLive នៅលើ YouTube ថា “Sputnik V បាន​បង្ហាញ​កម្រិត​ដូចគ្នា ​នៃប្រសិទ្ធភាព​ក្នុងគ្រប់ក្រុមអាយុបានកំណត់។

ដោយឡែក រដ្ឋមន្ត្រី​សុខាភិបាល​រុស្ស៊ី លោក Murashko បាន​ធ្លាប់​មាន​ប្រសាសន៍​ថា វ៉ាក់សាំង Sputnik V ត្រូវ​បាន​ចាត់ទុកថា ​មានសុវត្ថិភាព និងមានប្រសិទ្ធភាព ជាពិសេស​សម្រាប់​មនុស្ស​ចាស់ ពោល​វាបង្ហាញ​ប្រសិទ្ធភាព​ការពារកូវីដជាង ៩០ ភាគ​រយ ចំពោះ​បុគ្គល​ដែល​មាន​អាយុ​លើស​ពី ៦០ ឆ្នាំ។

ទន្ទឹម​នោះ អ្នក​ឯកទេស​ខាង​មេរោគ​បាន​កត់​សម្គាល់​ថា Sputnik V ប្រកប​ដោយ​គុណភាព វ៉ា​ដាច់​វ៉ាក់សាំង​កូវីដ​ផ្សេង​ទៀតផងដែរ។

លោក Gintsburg បាន​កត់សម្គាល់​ថា “ក្នុង​ចំណោម​វ៉ាក់សាំង​ពី ៤ ទៅ ៦ នោះ ​ដែល​បាន​ចរាចរ​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក Sputnik V ទំនង​ជា​ជាប់​ចំណាត់ថ្នាក់​ទី ១ ទាក់ទង​នឹង​គុណភាព​របស់​វា” ។

មន្ត្រី​រូបនេះ​បាន​បន្ថែម​ទៀតថា “ឥទ្ធិពល​នៃ​វ៉ាក់សាំង​នេះ​ នឹង​មាន​រយៈពេល​យូរ​ណាស់។ យើង​សង្ឃឹមថា ២ ឆ្នាំ និង​ច្រើន​ជាងនេះ ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ BSC

ចុចអាន៖អាយុប៉ុន្មានទើបអាចចាក់វ៉ាក់សាំង Sputnik V ដែល កម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់

ចុចអាន៖ដឹងឲ្យហើយ ពីផលរំខានខ្លះៗនៃវ៉ាក់សាំង Sputnik V របស់ រុស្សី ដើម្បីត្រៀមខ្លួនទុកមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម