ព័ត៌មានអន្ដរជាតិ
ទីក្រុងហូជីមិញ ស្នើបើកសាលារៀនឡើងវិញ សម្រាប់តែសិស្សថ្នាក់ទី ៩ និងទី ១២ ប៉ុណ្ណោះ
នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលទីក្រុងហូជីមិញ បាននាំយកផែនការបើកថ្នាក់រៀនឡើងវិញសម្រាប់សិស្សថ្នាក់ទី ៩ និងទី ១២ ចាប់ពីខែធ្នូ ខណៈទីក្រុងមួយនេះកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងកូវីដសម្រាប់កុមារក្នុងតំបន់ ។
យោងតាមសំណើរបស់លោក Nguyen Van Hieu ប្រធាននាយកដ្ឋានអប់រំបានឲ្យដឹងថា មានតែសិស្សថ្នាក់ទី ៩ និងទី ១២ ដែលត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញដូសប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅថ្នាក់រៀនវិញ ក្នុងរយៈពេល ២ ខែខាងមុខនេះ ។
សាលារៀននានានៅទូទាំងទីក្រុងហូជីមិញត្រូវបានបិទ ចាប់តាំងពីថ្ងៃទី ១០ ខែឧសភា សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ ដោយសិស្សភាគច្រើនបានប្តូរទៅការរៀនតាមអនឡាញ ។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរកំពុងប្រគល់សាលារៀនជាង ២៥០ ទីតាំងដែលត្រូវបានទាមទារសម្រាប់ការប្រើប្រាស់ជាកន្លែងធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺកូវីដ ២៩ ទៅកាន់វិស័យអប់រំ ហើយការអនុវត្តផែនការត្រឡប់ទៅសាលារៀនវិញ ក៏នឹងតាមដានលើហានិភ័យនៃការចម្លងមេរោគនៅតាមសហគមន៍នីមួយៗផងដែរ ។
ទន្ទឹមនោះ លោក Hieu បាននិយាយថា សិស្សជិត ៤០,០០០ នាក់ដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំនៅក្នុងសង្កាត់ចំនួន ២១ នៃទីក្រុងហូជីមិញ និងទីក្រុង Thu Duc បានទទួលការចាក់វ៉ាក់សាំង Pfizer-BioNTech កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ។
បន្ថែមពីនេះ ទីក្រុងដែលមានប្រជាជនប្រហែល ៩ លាននាក់មួយនេះ បានចាក់វ៉ាក់សាំងជាង ១២.៩ លានដូសគិតត្រឹមថ្ងៃសុក្រ ជាមួយនឹងមនុស្សជាង ៥.៦ លាននាក់បានចាក់វ៉ាក់សាំងពេញដូស ។
គួររំឭកថា ទីក្រុងហូជីមិញគឺជាចំណុចផ្ទុះឆ្លងដ៏ធំបំផុតនៅក្នុងប្រទេស ចាប់តាំងពីការផ្ទុះឡើងលើកទី ៤ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសា ជាមួយនឹងករណីឆ្លងក្នុងសហគមន៍ជាង ៤២៩,០០០ ករណី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ទេសចរបរទេសទៅលេង វៀតណាម ក៏មិនចាំបាច់ធ្វើចត្តាឡីស័កដែរ បើមានគ្រប់លក្ខខណ្ឌទាំងនេះ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត