Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់​សាំង​ Novavax​ ទទួល​​បាន​ការ​​អនុញ្ញាត​​ប្រើ​​បន្ទាន់​​លើក​ដំបូង​​ពី​​ប្រទេស​អាស៊ាន​​មួយ​នេះ

បានផុស

នៅ

ប្រទេស​ឥណ្ឌូណេស៊ី​បាន​ក្លាយ​ជា​ប្រទេស​ដំបូងគេ​​ក្នុង​ពិភព​លោក​​ដែល​បាន​​អនុញ្ញាត​ប្រើ​បន្ទាន់​​នូវ​​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Novavax ​​​ដែល​​ប្រើ​បច្ចេកវិទ្យា​ខុស​គេ​។

សម្រាប់​​​ឥណ្ឌូណេស៊ី វ៉ាក់សាំង​​​នេះ​ត្រូវ​បាន​ផលិត​​ដោយ​ស្ថាប័ន​ផលិត​វ៉ាក់សាំង​ធំ​បំផុត​ក្នុង​ពិភព​លោក​គឺ​វិទ្យាស្ថាន Serum Institute និង​លក់​ស្ថិត​ក្រោមឈ្មោះ​ម៉ាក Covovax របស់​ក្រុម​ហ៊ុ​ន​ឥណ្ឌា។

ក្រុម​ហ៊ុន​វ៉ាក់សាំង Novavax បាន​និយាយ​ថា ការនាំ​ចេញ​ដំបូង​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវ​បាន​រំពឹង​ចាប់​ផ្តើម​ឆាប់​ៗ​នា​ពេល​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង​ដែល​ចាក់​ពីរ​ដូស​នេះ​មិន​ទាមទារ​ឲ្យ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ទេ​ដែល​ខុស​ពី​វ៉ាក់សាំង​ផ្សេង​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ ដូច្នេះ​វាងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ហើយ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្គត់​ផ្គង់​បន្ថែម​ទៅ​ប្រទេស​ក្រី​ក្រ​ទូទាំង​ពិភព​លោក។

វ៉ាក់សាំង​នេះ​ត្រូវបាន​ផលិត​ជា​មួយ​នឹងការ​ចម្លង​នៃ​ប្រូតេអ៉ីនពី​មន្ទីរ​ពិសោធ​ដើម្បី​​​​ប្រឆាំងវីរុស​​ដែល​ខុស​គ្នា​ឆ្ងាយ​ពីវ៉ាក់សាំង​​ប្រើ​មុខ​ងារ​​ mRNA ដូច​ជា Pfizer និង​ Moderna ដែល​ណែនាំ​​​​​ហ្សែន​​​របស់​រាង​កាយ​ឲ្យ​​បង្កើត​ប្រូតេអ៉ីន​ដោយ​ខ្លួន​ឯង។

លោក Dicky Budiman អ្នក​ឯកទេស​ជំងឺ​ឆ្លង​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​បន្ទាន់​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​របស់​ឥណ្ឌូណេស៊ី។

លោក​ថា៖«វ៉ាក់សាំង​នេះងាយ​ស្រួល​ខ្លាំង​ក្នុង​ការ​ដឹក​ជញ្ជូន ការ​រក្សា​ទុក និង​ចែក​ចាយ​​ទៅ​កាន់​ទី​តាំង​នានា​នៅ​ឥណ្ឌូណេស៊ី​​ ដែល​​​មានកោះ​ច្រើន»។

លោក Budiman បន្ត​ថា ប្រសិន​បើ​ដំណើរ​ការ​ទទួល​បាន​ជោគជ័យ វា​អាច​​ឈាន​ទៅ​ដល់​ការ​អនុម័ត និង​ប្រើ​ប្រាស់​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត។

សេចក្តី​ត្រូវ​ការវ៉ាក់សាំង​​នៅ​តែ​មាន​ច្រើន​តាម​បណ្តា​ប្រទេស​​នានា​​រួម​​បញ្ចូល​ទាំង​ប្រទេស​ឥណ្ឌូណេស៊ី​ផង។

កាល​ពី​ខែមិថុនា ក្រុម​ហ៊ុន​វ៉ាក់សាំង Novavax ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ប្រហែល​៩០​%​ប្រឆាំង​នឹង​ជំងឺ​មាន​រោគសញ្ញា ក្នុង​នោះ​ក៏​​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​នានា​ផង​ដែរ។ នេះ​បើ​តាម​ការ​សិក្សា​លើ​មនុស្ស​ជិត​៣ម៉ឺននាក់​នៅ​សហរដ្ឋ​អាមេរិក និង​ម៉ិកស៊ិក។  ចំណែក​ផល​រំខាន​ក្រោយ​ចាក់​វិញ​គឺ​កម្រិត​ស្ររាល​ដូច​ជា​ឈឺ​ក្បាល និង​អស់​កម្លាំង​ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម