Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាសន្យាធ្វើឲ្យការបំភាយឧស្ម័នសូន្យច្រើនឆ្នាំជាងចិន អាមេរិក និងអឺរ៉ុប

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi បាន​ធ្វើ​ការ​សន្យា​​លុប​បំបាត់ការ​បំភាយ​ឧស្ម័ន​ឲ្យកម្រិត​សូន្យ​​រហូតដល់​ឆ្នាំ​២០៧០ ដែល​នេះ​ជា​ការដាក់​​គោល​ដៅ​លើក​ដំបូង​របស់​ប្រទេស​ឥណ្ឌា ខណៈ​បេសកកម្ម​នៃ​កិច្ច​ប្រជុំ​ស្តីពី​អាកាស​ធាតុ​កំពូល COP26 ដាក់​គោល​ដៅ​ត្រឹម​ឆ្នាំ​២០៥០។

សូន្យ​សុទ្ធ ឬការ​​ក្លាយ​ជា​កាបូន​ធម្មជាតិ​សុទ្ធ​មាន​ន័យ​ថា មិន​បន្ថែម​ទៅ​លើ​ចំនួន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចូល​ទៅ​ក្នុង​បរិយាកាស។

ប្រទេស​ចិន​បាន​ប្រកាស​ពី​ផែន​ការ​របស់​ខ្លួនសម្រាប់​ឧស្ម័ន​ធម្មជាតិ​សុទ្ធ​ត្រឹម​ឆ្នាំ​២០៦០ ខណៈ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ដាក់​គោល​ដៅ​ត្រឹម​ឆ្នាំ​​២០៥០។

លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi បាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​ដឹក​នាំ​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​មេ​ដឹក​នាំ​ជាង​១២០​រូប​​បាន​ចូល​រួម​កិច្ច​ប្រជុំ​ស្តីពី​អាកាស​ធាតុ​កំពូល​នៅ​ទី​ក្រុង​ Glasgow។ កាល​ពី​ថ្ងៃ​ចន្ទ​មាន​ការ​ថ្លែង​សុន្ទរកថា​ជា​ច្រើន​បង្ហាញ​ពី​​គោល​ដៅ​របស់​ខ្លួន​ជុំ​វិញ​វិបត្តិ​អាកាស​ធាតុ​ដូច​ជា​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេសលោក​ Boris Johnson, ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន  និង​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​លោក António Guterres ជា​ដើម។

ឥណ្ឌាជា​ប្រទេសបញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ធំ​បំផុត​​លំដាប់​ទី​៤​ក្នុង​ពិភព​លោក បន្ទាប់​ពី​ចិន អាមេរិក និង​អឺរ៉ុប។

លោក Modi បានធ្វើ​ការ​សន្យា​ដែល​ជា​ការ​សន្យា​មួយ​ក្នុង​ចំណោម​៥​ពី​ប្រទេស​របស់​លោក។ ការ​សន្យា​ទាំង​នោះ​មានដូច​ជា​ធ្វើ​ឲ្យ​ទទួល​បាន​៥០​%នៃ​ថាមពល​កើត​ឡើង​វិញ​ត្រឹម​ឆ្នាំ​២០៣០ ហើយ​នៅ​ឆ្នាំ​ដដែល​នោះ​ កាត់​បន្ថយ​ការ​សាយ​ភាយ​កាបូន​សរុប​ឲ្យ​បាន​១​ប៊ីលានតោន។

ខណៈ​គោលដៅ​ឧស្ម័ន​សូន្យ​សុទ្ធ​ឆ្នាំ​២០៧០​​អាច​នឹង​ធ្វើ​​​ឲ្យ​សកម្មជន និង​អ្នក​ជំនាញ​នៅ Glasgow ខក​ចិត្ត លោក Modi ទំនង​ជា​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​ពី​គោល​ដៅ​របស់ខ្លួន។

អ្នក​សារព័ត៌មាន​របស់ BBC លោក Vikas Pandey បាន​រាយការណ៍​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ទំនង​ជា​រក​ឃើញ​ចំណុច​កណ្តាល​សម្រាប់​មូលដ្ឋាន​របស់​ខ្លួន​​ ដោយ​សារ​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​កំពុង​ធ្ងន់​ធ្ងរ​អំពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ប៉ុន្តែ​​ដោយ​គ្មាន​ការ​សម្រប​សម្រួល​ពី​សក្តានុពល​​លើ​​សេដ្ឋកិច្ច​របស់​ឥណ្ឌា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម