Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅពី កម្ពុជា តើប្រទេស អាស៊ាន ណាខ្លះទៀតប្រកាសទិញថ្នាំកូវីដរបស់ អាមេរិក

បានផុស

នៅ

ខណៈនេះពិភពលោកកំពុងតែមានក្តីសង្ឃឹមខ្ពស់ក្នុងការកម្ចាត់ជំងឺកូវីដ ១៩ ក៏ដូចជាវីរុសបំប្លែងខ្លួន Delta ផងដែរ នៅពេលទទួលបានព័ត៌មានថា ក្រុមប្រឹក្សារបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នឹងជួបប្រជុំនៅថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំ Molnupiravir របស់ក្រុមហ៊ុនអាមេរិក Merck & Co សម្រាប់ការព្យាបាលជំងឺកូវីដ ១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យដែលបានធ្វើតេស្តវិជ្ជមាន និងមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះបណ្ដាប្រទេសជាច្រើនលើពិភពលោក ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានក៏កំពុងញាប់ដៃញាប់ជើងបញ្ជាទិញអាវុធចុងក្រោយ ប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលជាថ្នាំប្រឆាំងវីរុស ទោះមិនទាន់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅឡើយក៏ដោយ ។

ដូច្នេះតើរហូតមកដល់ពេលនេះបណ្ដាប្រទេសអាស៊ានណាខ្លះកំពុងសិក្សា និងបញ្ជាទិញថ្នាំមួយនេះ ៖

ព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់គណៈកម្មការជំ​នាញ​ទទួលបន្ទុកស្វែងរកថ្នាំព្យាបាលជំងឺកូវីដ ១៩ ឲ្យសិក្សាទិញថ្នាំ ពីសហរដ្ឋអាមេរិក ដែលគេអះអាងថា មានប្រសិទ្ធភាពខ្ពស់ ។

ថ្វីបើសម្តេចមិនបានបញ្ជាក់ពីឈ្មោះថ្នាំក៏ដោយ ក៏ប៉ុន្តែគេដឹងថា ថ្នាំព្យាបាលកូវីដដែលកំពុងល្បីខ្លាំងឈ្មោះ Molnupiravir គឺជាថ្នាំដែលប្រទេសជាច្រើនកំពុងបញ្ជាទិញ ដោយសារតែប្រសិទ្ធភាពដ៏ល្អរបស់ថ្នាំនេះ ។

ថៃ

អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃ (CCSA) លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយ ក្រសួងសុខាភិបាលគ្រោងនឹងទិញថ្នាំប្រឆាំងវីរុស Molnupiravir ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck ចំនួន ៥០,០០០ គ្រាប់ ខណៈបច្ចុប្បន្នសំណើនេះបានបញ្ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័តជាលើកចុងក្រោយហើយ ។

ឥណ្ឌូណេស៊ី

ប្រទេសឥណ្ឌូណេស៊ីកំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Merck ក្នុងការទិញថ្នាំ Molnupiravir ដើម្បីព្យាបាលជំងឺកូវីដ ១៩ ។

យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Meck នៅសហរដ្ឋអាមេរិកថា កិច្ចព្រមព្រៀងកំពុងត្រូវបានបញ្ចប់ ដូច្នេះការដឹកជញ្ជូនដំបូងរបស់ថ្នាំ Molnupiravir អាចមកដល់នៅចុងឆ្នាំនេះ ។

ម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ីបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក Merck ដើម្បីទិញថ្នាំព្យាបាលកូវីដចំនួន ១៥០,០០០គ្រាប់ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Khairy Jamaluddin បាននិយាយថា រដ្ឋាភិបាលបានចុះហត្ថលេខាលើលិខិតស្តីពីការទិញថ្នាំលេបតាមមាត់ Molnupiravir នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ។

ហ្វីលីពីន

ប្រទេសហ្វីលីពីននឹងទទួលបានថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck & Co ចំនួន ៣០០,០០០ គ្រាប់នៅខែនេះ ។

សិង្ហបុរី

ក្រុមហ៊ុនឱសថ Merck បានប្រកាសកាលពីថ្ងៃពុធ ទី៦ ខែតុលា នូវកិច្ចព្រមព្រៀងផ្គត់ផ្គង់ និងទិញជាមួយប្រទេសសិង្ហបុរី ដែលនឹងធានាឲ្យប្រទេសមួយនេះទទួលបានថ្នាំ Molnupiravir នៅចុងឆ្នាំនេះ ។

ចំណែកប្រទេសមីយ៉ាន់ម៉ា ឡាវ ព្រុយណេ និងវៀតណាម មិនទាន់មានព័ត៌មានបញ្ជាក់ពីការបញ្ជាទិញថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck នៅឡើយទេ បើទោះជាថ្នាំមួយនេះអាចកាត់បន្ថយអត្រានៃការចូលមន្ទីរពេទ្យ និងស្លាប់បាន ៥០ ភាគរយនៅក្នុងការសាកល្បងលើអ្នកជំងឺកម្រិតស្រាលទៅមធ្យមក៏ដោយ ៕

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ ឥទ្ធិពលថ្នាំអាមេរិក ដែលកម្ពុជាប្រកាសទិញ នឹងធ្វើឲ្យកូវីដ ក្លាយជា ជំងឺផ្តាសាយធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម