តាលីបង់​ហាម​ប្រើ​ប្រាក់​បរទេសទាំង​ស្រុង​នៅ​អាហ្វហ្គានីស្ថាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

តាលីបង់​ហាម​ប្រើ​ប្រាក់​បរទេសទាំង​ស្រុង​នៅ​អាហ្វហ្គានីស្ថាន

បានផុស

នៅ

កាល​ពី​ថ្ងៃ​អង្គារ៍ តាលីបង់​បាន​ប្រកាស​ពី​ការ​ហាម​​ទាំង​ស្រុង​​ក្នុង​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​អន្តរជាតិ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​។ ចំណាត់​ការ​នេះ​បាន​ក្លាយ​ជា​បញ្ហា​ថ្មី​មួយ​ទៀត​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​​ដែល​អាច​រុញ​ច្រាន​ដល់​ការ​ដួល​រលំ  បន្ទាប់​ពី​ជំនួយ​អន្តរជាតិ​ដក​ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់​ការ​ដ៏​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​មនុស្ស​២៥​នាក់​ត្រូវ​បាន​សម្លាប់ និង​​ជាង​៥០​នាក់​របួស​នៅ​​ពេល​ខ្មាន់កាំភ្លើង​បាន​បើក​ការ​បាញ់​ប្រហារ​​​មន្ទីរ​ពេទ្យ​យោធា​ធំ​បំផុត​របស់​អាហ្វហ្គានីស្ថាន ក្រោយ​មាន​ការ​បំផ្ទុះ​​គ្រាប់​​ធុន​ធំ​ពីរ​ដង​នៅ​កណ្តាល​ទី​ក្រុង​កាប៊ុល។

តាលីបង់​បាន​និយាយក្នុង​សេចក្តី​ប្រកាស​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​ពី​អ្នក​នាំ​ពាក្យ​ថា ៖«ស្ថានភាព​សេដ្ឋកិច្ច​ និងផល​ប្រយោជន៍​​ជាតិ​ក្នុង​ប្រទេស​តម្រូវ​ឲ្យ​ប្រជា​ជន​អាហ្វហ្គានីស្ថានទាំង​អស់​ប្រើ​ប្រាស់​រូបិយប័ណ្ណ​អាហ្វហ្គានីស្ថាន​​នៅ​ក្នុង​ការ​ដោះ​ដូរ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ»។

ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ពេញ​ទូទាំង​ទី​ផ្សារ​អាហ្វហ្គានីស្ថាន ខណៈ​តំបន់​ព្រំ​ដែន​ប្រើ​ប្រាស់​ប្រាក់​របស់​ប្រទេស​ជិត​ខាង​ដូច​ជា​ប៉ាគីស្ថាន​ជា​ដើម​សម្រាប់ការ​លក់​ដូរ។

រដ្ឋាភិបាល​តាលីបង់កំពុង​ជំរុញ​ឲ្យ​មាន​ការ​បញ្ចេញ​ប្រាក់​បំរ៉ុង​​នៅ​ធនាគារ​កណ្តាល​រាប់​ប៊ីលាន​ដុល្លារ​អាមេរិក ស្រប​ពេល​ប្រទេស​កំពុង​រង​គ្រោះ​រាំង​ស្ងួត ជួប​វិបត្តិ​សាច់​ប្រាក់ ភាព​អត់​ឃ្លាន​ដ៏​អាក្រក់ និង​វិបត្តិ​អន្តោ​ប្រវេសន៍​ថ្មី។

អាហ្វហ្គានីស្ថាន​បាន​រក្សា​ទុក​​ប្រាក់​រាប់​ប៊ីលាន​ដុល្លារ​អាមេរិក​នៅ​ក្រៅ​ប្រទេស​ដូច​ជា​ធនាគារ​កណ្តាល​អាមេរិក និង​​​នៅអឺរ៉ុប ប៉ុន្តែ​ប្រាក់​ទាំង​នោះ​ត្រូវ​បាន​បង្កក​ចាប់​តាំង​ពីតាលីបង់​ជ្រុល​និយម​បណ្តេញ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច​កាល​ពី​ខែ​សីហា និង​កាន់​កាប់​អំណាច៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services