Connect with us

ព័ត៌មានអន្ដរជាតិ

បក្ស​សាធារណៈ​ លោក​ Glenn ឈ្នះ​ការ​បោះ​ឆ្នោ​តអភិបាល​រដ្ឋ Virginia យ៉ាង​ធំ

បានផុស

នៅ

សមាជិក​គណបក្ស​សាធារណៈ លោក Glenn Youngkin ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អភិបាល​រដ្ឋ Virginia ថ្មី​ដែល​ជា​ជ័យជម្នះ​ដ៏​ធំ​ផ្តល់​ឲ្យ​គណបក្ស​ប្រជា​ធិបតេយ្យ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ។

លោក​ទទួល​បាន​ពិន្ទុ​នាំ​មុខ​២.១​លើ​សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យលោក​​ Terry McAuliffe ជា​មួយ​នឹង​សំឡេង​ឆ្នោត​គាំទ្រ​៩៩​%។ លោក McAuliffe ដែល​បាន​កាន់​តំណែង​អភិបាល​រដ្ឋ​នេះ​ចន្លោះ​ឆ្នាំ​២០១៤-១៨ ត្រូវ​បាន​គេ​មើល​ឃើញ​ក្នុង​ការ​ស្ទង់​មតិ​ធ្លាក់​ចុះ​ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ។

លោក Glenn Youngkin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បោះ​ឆ្នោតត្រូវ​បាន​គេ​មើល​ឃើញ​ទូលំទូលាយ​ថា​ជា​​ការ​បង្ហាញ​ពី​ប្រជា​មតិ​សម្រាប់​ភាព​ជា​ប្រធានាធិបតី​របស់​លោក ចូ បៃដិន ហើយ​បរាជ័យ​នឹង​ធ្វើ​ឲ្យ​គណបក្សប្រជា​ធិបតេយ្យ​ខក​ចិត្ត។

លោក ចូ បៃដិន បាន​ឈ្នះ​១០​ពិន្ទុ​ក្នុង​រដ្ឋ Virginia ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន។

Terry McAuliffe

ក្នុងសុន្ទរកថា​​ស្វាគមន៍​អ្នក​គាំទ្រ លោក Youngkin បាន​សន្យាចូល​ធ្វើ​ការ​ភ្លាម​ៗ​ដើ​ម្បី​ក្លាយ​ជា​រដ្ឋ។ «យើង​ធ្វើ​ការ​នៅ​ពេល​មនុស្ស​ពិត​ប្រាកដ មិន​មែន​ពេល​រដ្ឋាភិបាល»។

អភិបាល​រដ្ឋ​បច្ចុប្បន្ន​របស់​បក្ស​ប្រជា​ធិបតេយ្យ លោក Ralph Northam មិន​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​ថ្មី​បាន​ទេ ពី​ព្រោះ​រដ្ឋ Virginia មិន​បាន​អនុញ្ញាត​ឲ្យ​​អភិបាល​រដ្ឋ​បន្ត​កាន់​តំណែង​ជាប់​​អាណត្តិ​​គ្នា​ទេ។

ដំណឹង​ល្អ​ដ៏​មាន​សក្តានុពល​សម្រាប់​គណបក្ស​សាធារណៈ​ក្នុង​រដ្ឋ​នេះទៀត​នោះ​គឺ​ បេក្ខភាព​របស់​ពួក​គេ​គឺ​អតី​តទាហាន​ជើង​ទឹក​លោកស្រី​ Winsome Sears នឹង​​ក្លាយ​ជាស្ត្រី​ស្បែក​ខ្មៅ​ទី១កាន់​តំណេង​ជា​អភិបាល​រង។

​លោកស្រី​ Winsome Sears

បេក្ខភាព​បក្ស​សាធារណៈ​សម្រាប់​អគ្គ​ព្រះ​រាជ្ញាធររដ្ឋ Virginia លោក​ Jason Miyares ក៏​ទទួល​បាន​​សំឡេង​ឆ្នោតនាំ​មុខ​ដែរ ហើយ​អ្នក​សាធារណៈ​ទំនង​ជា​កំពុង​បិទ​បញ្ចប់ក្នុង​ការ​គ្រប់​គ្រង​សភាតំណាង​រដ្ឋ៕​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣៥ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៣៩ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម