Connect with us

ព័ត៌មានអន្ដរជាតិ

WHO​ ទទួល​ស្គាល់​វ៉ាក់សាំង​ក្នុងស្រុក​ឥណ្ឌា​ Covaxin​ ផ្លូវ​ការ​ហើយ

បានផុស

នៅ

អង្គការ​សុខភាព​ពិភព​លោក (WHO) កាល​ពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា ខ្លួន​បាន​អនុម័ត​វ៉ាក់សាំងបង្ការ​កូវីដ-១៩​របស់​ក្រុម​ហ៊ុន​ឥណ្ឌា Bharat Biotech សម្រាប់​ការ​ប្រើ​ប្រាស់​បន្ទាន់​​ហើយ​ដែល​នេះជា​ការ​ត្រួយ​ត្រាយ​ផ្លូវ​សម្រាប់​វ៉ាក់​សាំង​​ឥណ្ឌា​ត្រូវ​បាន​ទទួល​យក​ជា​វ៉ាក់សាំង​មាន​សុពភាព​​សម្រាប់​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​​ប្រទេស​ផ្សេង​ៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​បញ្ជី​ប្រើ​ប្រាស់​បន្ទាន់​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ Bharat Biotech នាំ​ចេញ​​​វ៉ាក់សាំងដែល​គេ​ស្គាល់​ Covaxin​​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ដោយ​​​​គោរព​តាម​សេចក្តីណែនាំ​របស់ WHO សម្រាប់​ការអនុម័ត​​។ វា​ក៏​អាច​ជួយ​​ប្រជា​ជន​ឥណ្ឌារាប់​លាន​នាក់​​ដែល​បាន​ចាក់​វ៉ាក់សាំង​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។

WHO បាន​ឲ្យ​ដឹង​ថា ក្រុម​ទី​ប្រឹក្សា​បច្ចេកទេស​របស់​ខ្លួន​បាន​សម្រេច​ថា ​វ៉ាក់សាំង Covaxin មានអត្ថប្រយោជន៍​​ច្រើន​លើស​លប់​ជា​ង​ហានិភ័យ និង​ថា វ៉ាក់សាំង​នេះ​ត្រូវ​តាម​កម្រិត​ស្តង់ដាររបស់ WHO ​ដើម្បី​ការពារ​ប្រឆាំង​​ជំងឺ​កូវីដ-១៩។

ក្រុម​ទី​ប្រឹក្សា​ត្រូវ​​បាន​គេ​គិត​ថា បាន​ធ្វើ​ការ​សម្រេច​ចិត្ត​​លើ​វ៉ាក់សាំង Covaxin កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​បាន​ស្នើ​សុំ​ការ​បំភ្លឺ​បន្ថែម​ទៀត​ពី​ក្រុម​ហ៊ុន Bharat Biotech មុន​ពេល​ធ្វើ​ការ​វាយ​តម្លៃ​​លើ​​អត្ថប្រយោជន៍ និង​ហានិភ័យ​ចុង​ក្រោយ​សម្រាប់​ការ​ប្រើ​ប្រាស់​ជា​សកល។

​Covaxin ក៏​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ទី​ប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​អ្នក​ជំនាញ​ថ្នាំ​បង្ការ​របស់​អង្គការ​សុខភាព​ពិភព​លោក​ដែលបាន​ផ្តល់​អនុសាសន៍​ឲ្យ​​ចាក់​២​ដូស​​​ចន្លោះ​​​ពី​ដូស​ទី​១​ទៅ​ដូស​ទី​២​រយៈ​ពេល​៤​សប្តាហ៍​សម្រាប់​មនុស្ស​​​​អាយុ​១៨​ឆ្នាំ​ឡើង​។

Covaxin បាន​ក្លាយ​ជា​វ៉ាក់សាំង​ទី​៧​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី WHO បន្ទាប់​ពី​វ៉ា់ក់សាំង Pfizer, Moderna, AstraZeneca,  Johnson & Johnson, Sinovac និង​ Sinopharm។

ការ​អនុម័រ​បស់ WHO  ​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​​ពី​​ប្រទេស​ឥណ្ឌា​ដែល​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​​ផ្គត់​ផ្គង់​ទៅ​គម្រោង COVAX សម្រាប់​ការ​ចែក​ចាយ​វ៉ាក់សាំង​ជា​សកល​ដែលសហ​ដឹក​នាំ​ដោយ WHO និង​មាន​គោល​ដៅ​ផ្តល់​វ៉ាក់សាំង​ឲ្យ​បាន​ស្មើគ្នា​ទៅ​ប្រទេស​​ដែល​មាន​ចំណូល​ទាប និងមធ្យម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម