ក្រុមហ៊ុនផលិតថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់ ជប៉ុន នឹងតេស្តវ៉ាក់សាំងមួយទៀតនៅ វៀតណាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនផលិតថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់ ជប៉ុន នឹងតេស្តវ៉ាក់សាំងមួយទៀតនៅ វៀតណាម

បានផុស

នៅ

នាយកប្រតិបត្តិក្រុមហ៊ុន Shionogi លោក Isao Teshirogi បាននិយាយកាលពីដើមសប្ដាហ៍ថា ក្រុមហ៊ុនផលិតឱសថជប៉ុន Shionogi នឹងចាប់ផ្តើមការសាកល្បងព្យាបាលដំណាក់កាលទី ៣ លើវ៉ាក់សាំងកូវីដរបស់ខ្លួនក្នុងខែនេះ ហើយភាគច្រើននៅក្នុងប្រទេសវៀតណាម និងបណ្តាប្រទេសអាស៊ីដទៃទៀតផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Teshirogi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការសាកល្បងព្យាបាលដែលនឹងរួមបញ្ចូលក្រុមចំនួន ២ ដែលមួយផ្តល់វ៉ាក់សាំង និងមួយទៀតផ្តល់ថ្នាំ Placebo គឺមានគោលបំណងដាក់វ៉ាក់សាំងរបស់ខ្លួនចូលនៅក្នុងបញ្ជីវ៉ាក់សាំង ដែលត្រូវបានអនុម័តដោយអង្គការសុខភាពពិភពលោក (WHO) ។

លោក Teshirogi បាននិយាយថា ប្រទេសវៀតណាមក៏បានយល់ព្រមចំពោះរៀបចំការសាកល្បងនេះផងដែរ ជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យាទៅកាន់ប្រទេសនេះ ។

ទន្ទឹមនោះ ក្រុមហ៊ុនក៏នឹងពិនិត្យមើលសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួនផងដែរ បើធៀបជាមួយនឹងថ្នាំ Pfizer, Moderna និង AstraZenaca ដែលបច្ចុប្បន្នកំពុងត្រូវបានចាក់ ខណៈ​ក៏​នឹង​សាកល្បង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំងនេះ ចំពោះ​ការចាក់ជាដូស​ជំរុញផងដែរ​។

លោក Teshirogi បាននិយាយថា Shionogi សង្ឃឹមថានឹងទទួលបានការយល់ព្រមពីនិយតករជប៉ុន និងធ្វើឲ្យវ៉ាក់សាំងនេះមាននៅក្នុងប្រទេសជប៉ុននៅចុងខែមីនាឆ្នាំក្រោយ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Shionogi ដែលក៏កំពុងផលិតថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់ផងដែរនោះ នឹងធ្វើការសាកល្បងព្យាបាលវ៉ាក់សាំងរបស់ខ្លួនក្នុងដំណាក់កាលទី ៣ នៅប្រទេសសិង្ហបុរី វៀតណាម កូរ៉េខាងត្បូង និងចក្រភពអង់គ្លេសជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Nikkei Asia

ចុចអាន ៖ អ្នកដំណើររត់ភ័យស្លន់ស្លោ លោតចេញពីបង្អួច ក្រោយការវាយប្រហារលើ រថភ្លើងក្រោមដី ក្រុងតូក្យូ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services