រកឃើញប្រជាជាតិមានហ្សែន ប្រឈមហានិភ័យស្លាប់ខ្ពស់បំផុត ដោយសារកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រកឃើញប្រជាជាតិមានហ្សែន ប្រឈមហានិភ័យស្លាប់ខ្ពស់បំផុត ដោយសារកូវីដ

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស បានរកឃើញហ្សែនប្រជា​ជាតិមួយដែលប្រឈមទៅនឹងហានិភ័យរលាកសួត និងស្លាប់ខ្លាំងជាងគេ ដោយសារកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវនិយាយថា ៦០% នៃប្រជាជនដែលមានសាវតាជាអ្នកអាស៊ីខាងត្បូង និង ១៥% នៃប្រជាជនដែលមកពីអឺរ៉ុប ជាក្រុមមនុស្សដែលមានហ្សែនប្រឈមហានិភ័យខ្ពស់ជាមួយវីរុសកូវីដ-១៩។ ក្រៅពីនោះ ក្រុមបុគ្គលដែលប្រឈមហានិភ័យផ្សេងទៀតគឺ ប្រជាជនមកពីអាហ្វ្រិក-ការ៉ាប៊ីនមាន ២%  និង ១.៨% ជាប្រជាជនអាស៊ីបូព៌ា។

Patient samples are transferred by scientists into plates before entering the PCR (Polymerase Chain Reaction) process

ក្នុងការសិក្សាស្រាវជ្រាវ ពួកគេបានប្រើបញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាម៉ូលេគុលថ្មីរួមបញ្ចូលគ្នា ដើម្បីបញ្ជាក់ហ្សែនដែលមានឈ្មោះថា LZTFL1 ដែលវាទទួលខុសត្រូវចំពោះការកើនឡើងនៃហានិភ័យ។ ក្រុមមនុស្សទាំងឡាយដែលមានហ្សែនប្រភេទនេះនឹងប្រឈមហានិភ័យខ្ពស់ធ្វើឱ្យខូចប្រព័ន្ធការពារកោសិកានៃស្រទាប់សួត ហើយសរីរាង្គមិនអាចមិនអាចទប់ទល់ការវាយលុករបស់វីរុសកូវីដ-១៩ឡើយ។ ជាមួយគ្នាដែរ សួតនឹងត្រូវបានទុកចោល ហើយមេរោគនឹងមានឱកាសឈ្លានពានបានយ៉ាងងាយ។

ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្របញ្ជាក់ថា ហ្សែននេះពាក់ព័ន្ធដល់ការប៉ះពាល់សួត ប៉ុន្តែមិនវាមិនមានឥទ្ធិពលលើប្រព័ន្ធភាពស៊ាំនោះទេ។ បន្ថែមពីលើប្រភេទហ្សែន កត្តាផ្សេងទៀតរួមមាន ​អាយុ​ ក៏ជា​​ចំណែក​បង្ក​ហានិភ័យ​ទៅនឹងជំងឺកូវីដ-១៩ដែរ។

Treated COVID gene teaser

ថ្វីបើមនុស្សមានដែលមានហ្សែន LZTFL1 ប្រឈមហានិភ័យខ្ពស់ទៅនឹងកូវីដ-១៩ពិតមែន តែក្រុមអ្នកស្រាវជ្រាវ អះអាងថា រាងកាយនឹងទទួលបានការការពារភាពស៊ាំ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ ស្លាប់ ដល់ទៅជាង ១ពាន់នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដ នៅ ថៃ

ចុចអាន៖ ជំងឺរាតត្បាតបង្កមហន្តរាយដូចកូវីដ នឹងវាយប្រហារពិភពលោកនៅឆ្នាំ២០៨០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

សាយ រម្លឹក​រឿង​កាលពី​៩​ឆ្នាំមុន​ប៊ិះ​អស់​ជីវិត​នៅក្នុង​ភ្នក់ភ្លើង

នយោបាយ១៦ នាទី មុន

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សម្របសម្រួល​ផ្ទៃក្នុង ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ឲ្យ​បាន​ត្រឹមត្រូវ​

ព័ត៌មានជាតិ៣៦ នាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ៤២ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៤ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services