Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសស៊ុយអែតជិតទទួល​បាន​នាយករដ្ឋមន្ត្រីជាស្ត្រីលើកដំបូង

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ លោក​ស្រី Magdalena Andersson ត្រៀម​ខ្លួន​​​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ស្ត្រី​ជា​លើក​ដំបូង​របស់​ប្រទេស​ស៊ុយអែត​​ បន្ទាប់​ពី​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍ម្សិល​មិញ​ ​គណបក្ស​សង្គម​ប្រជា​ធិបតេយ្យ​កំពុង​កាន់​កំណាច​បាន​បោះ​ឆ្នោត​​​ជ្រើស​រើស​​លោក​ស្រី​ជា​មេ​ដឹក​នាំ​បក្ស​​ដើម្បី​ជំនួស​លោក Stefan Lofven។

លោក​ស្រី Magdalena Andersson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lofven ដែល​ជា​ប្រធាន​គណបក្ស និង​ជា​នាយក​រដ្ឋ​មន្ត្រី​បច្ចុច្បន្ន​​ចង់​ចុះ​ចេញ​ពី​តំណែង​មុន​ពេល​ការ​បោះ​ឆ្នោត​សកល​ដែល​គ្រោង​ធ្វើ​នៅ​ខែ​កញ្ញា ឆ្នាំ​២០២២​។ សម្ព័ន្ធ​មិត្ត​ភាគ​តិច​របស់​លោក​ជា​មួយ​គណបក្ស​បៃតង (Green Party) បាន​តស៊ូ​​ជា​មួយ​គ្នា​តាំង​ពី​កាន់​អំណាច​​ឆ្នាំ​២០១៤ ហើយ​លោក​ស្រី​ Andersson ​នឹង​ត្រូវ​ការ​គាំទ្រ​ពី​បក្ស​គណបក្ស​បៃតង​ ព្រម​ទាំង​គណបក្សឆ្វេង និង​កណ្តាល​និយម​ដើម្បីបន្ត​តំណែង​ពី​លោក Lofven ក្នុង​នាម​ជា​មេ​ដឹក​នាំ​ប្រទេស។

ប្រសិន​បើ​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី លោក​ស្រី Andersson ​នឹង​ប្រឈម​ការ​ចរចា​ថវិកា​ដ៏លំបាក​ក្នុង​ឆ្នាំ​នេះ និង​ចាំ​បាច់​ត្រូវ​ផ្លាស់​ប្តូរ​ឱនភាព​នៅ​ក្នុង​ការ​ស្ទង់​មតិ​ ប្រសិន​បើ​លោក​ស្រី​​ត្រូវ​បន្ត​តំណែង​​ជា​នាយក​រដ្ឋ​មន្ត្រី​ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ​ក្រោយ។

លោក​ស្រី​បាន​និយាយ​ថា អាទិភាព​របស់​លោក​​ស្រី​គឺ​កាត់​បន្ថយ​តួនាទី​របស់​​ឯកជន​ក្នុងវិស័យ​អប់រំ សុខាភិបាល​ និង​សេវា​ថែ​ទាំ​មនុស្ស​ចាស់​ ការ​ដោះ​ស្រាយ​បញ្ហា​អាកាស​ធាតុ​ប្រែ​ប្រួល និង​​រលក​នៃ​ឧក្រិដ្ឋ​កម្ម​របស់​ស៊ុយអែត។

លោក​ស្រី Andersson ក្រោយ​ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធាន​គណបក្ស

លោក​ស្រី​មាន​ប្រសាសន៍​ថា ៖«ចំពោះ​បញ្ហា​ទាំង​អស់​ដែល​យើង​មាន វា​ច្បាស់​ណាស់​សម្រាប់​មនុស្ស​ដែល​យើង​ត្រូវ​ធ្វើ​ការ​ជា​មួយ​គ្នា​បន្ថែម​ទៀត»។​

ស្ត្រី​វ័យ​៥៤​ឆ្នាំនឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី ប្រសិន​បើ​សំឡេង​ភាគ​ច្រើន​នៅ​សភាបោះ​ឆ្នោត​គាំទ្រ​លោក​ស្រី​ដែល​ប្រហែល​ជា​​អាច​នឹង​ធ្វើ​ក្នុង​ខែ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម