Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកទទួលបានអាវុធពិសេសមួយទៀត ដើម្បីសម្លាប់ កូវីដ (មានវីដេអូ)

បានផុស

នៅ

ចាប់តាំងពីការផ្ទុះជំងឺរាតត្បាតកាលពីឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវទូទាំងពិភពលោកបាននឹងកំពុងព្យាយាមស្វែងរកថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលអាចប្រើប្រាស់នៅតាមផ្ទះ ដើម្បីសម្រាលរោគសញ្ញា ព្យាបាលឲ្យឆាប់ជាសះស្បើយ និងការពារមនុស្សមិនឲ្យចូលមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនយក្សផលិតវ៉ាក់សាំង Pfizer Inc បាននិយាយកាលពីថ្ងៃសុក្រថា ថ្នាំគ្រាប់ប្រឆាំងមេរោគរបស់ខ្លួន អាចកាត់បន្ថយអត្រាចូលមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺកូវីដ-១៩បានជិត៩០% ចំពោះមនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។

ថ្នាំគ្រាប់នេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ជាអាវុធដ៏ពិសេសមួយទៀតក្រៅពីថ្នាំ Molnupiravir ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩។

ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួននឹងស្នើសុំឲ្យ FDA អាមេរិកនិងនិយតករអន្តរជាតិ អនុម័តថ្នាំគ្រាប់របស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីអ្នកជំនាញឯករាជ្យបានផ្តល់អនុសាសន៍ឲ្យបញ្ឈប់ការសិក្សា ដោយផ្អែកលើភាពខ្លាំងនៃលទ្ធផលរបស់វា។

កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Pfizer បានបញ្ចេញលទ្ធផលបឋមនៃការសិក្សារបស់ខ្លួនលើមនុស្សពេញវ័យចំនួន ៧៧៥នាក់។ អ្នកជំងឺដែលបានទទួលថ្នាំរបស់ក្រុមហ៊ុននេះ រួមជាមួយថ្នាំប្រឆាំងវីរុសផ្សេងទៀតភ្លាមៗបន្ទាប់ពីចេញរោគសញ្ញាកូវីដ គឺមានការថយចុះ ៨៩% នៃអត្រាចូលមន្ទីរពេទ្យ ឬមរណភាពក្រោយលេបបានមួយខែ។ តិចជាង ១% នៃអ្នកជំងឺដែលប្រើថ្នាំនេះ ចាំបាច់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយគ្មាននរណាម្នាក់ស្លាប់ទេ។

គួរបញ្ជាក់ថា អ្នកចូលរួមការសិក្សានេះ គឺជាអ្នកមិនបានចាក់វ៉ាក់សាំង ហើយកើតជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម និងត្រូវបានចាត់ទុកថាជាក្រុមមនុស្សមានហានិភ័យខ្ពស់ក្នុងការចូលមន្ទីរពេទ្យ ដោយសារបញ្ហាសុខភាពនានាដូចជា ធាត់ ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូងជាដើម៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AP

ចុចអាន៖ ប្រកាសប្រសិទ្ធភាពមិនបានប៉ុន្មានផង ប្រទេសចំនួន ៩០ ចរចារទិញថ្នាំកូវីដ របស់ក្រុមហ៊ុន Pfizer ភ្លាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៩ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤២ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម