Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះមន្ទីរពេទ្យព្យាបាលកូវីដនៅឥណ្ឌា សម្លាប់អ្នកជំងឺ ១១នាក់

បានផុស

នៅ

អគ្គិភ័យ បានឆាបឆេះមន្ទីរពេទ្យមួយនៅភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ទី ៦ ខែវិច្ឆិកា ដោយបានសម្លាប់អ្នកជំងឺកូវីដ១៩ យ៉ាងតិច១១នាក់។

អគ្គិភ័យ​នេះ​ គឺ​ជា​ការ​ឆាបឆេះ​ចុងក្រោយ​បង្អស់ ​ដែល​បានវាយប្រហារមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ទូទាំងប្រទេសឥណ្ឌា។

ក្រុមមន្ត្រីបាននិយាយថា មានអ្នកជំងឺជាង១០នាក់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យក្នុងសង្កាត់ Ahmadnagar រដ្ឋ Maharashtra នៅពេលអគ្គិភ័យឆាបឆេះ។ អ្នកស្លាប់ភាគច្រើនគឺមានអាយុលើស ៦០ឆ្នាំ។

អភិបាលរដ្ឋ Maharashtra លោក Udhav Thackeray បានបញ្ជាឲ្យមានការស៊ើបអង្កេតលើករណីអគ្គិភ័យនេះ និងលក្ខខណ្ឌសុវត្ថិភាពនៅមន្ទីរពេទ្យ ដែលមានចម្ងាយ២៥០គីឡូម៉ែត្រពីទីក្រុង Mumbai។

គួរបញ្ជាក់ថា ​មន្ទីរពេទ្យ​ព្យាបាលជំងឺកូវីដ-១៩​មួយ​ចំនួនរបស់ប្រទេសឥណ្ឌា ​បាន​រង​គ្រោះ​ដោយ​សោកនាដកម្ម​អគ្គិភ័យ។

អ្នកជំងឺចំនួន១៦នាក់ និងគិលានុបដ្ឋាយិកា២នាក់ បានស្លាប់នៅក្នុងអគ្គិភ័យនៅមន្ទីរពេទ្យ រដ្ឋ Gujarat កាលពីខែឧសភា។ ការស៊ើបអង្កេតរបស់ប៉ូលិស បានស្តីបន្ទោសការឆ្លងចរន្តអគ្គិសនីនៅក្នុងបន្ទប់ ICU របស់មន្ទីរពេទ្យ។

ចំណែកកាលពីខែមេសា អ្នកជំងឺកូវីដ ចំនួន ១៣ នាក់ត្រូវបានសម្លាប់នៅគ្លីនិកមួយក្នុងទីក្រុង Mumbai៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ នាំគ្នាទៅប្រមូលប្រេង ពេលរថយន្តជួបគ្រោះថ្នាក់ ស្រាប់តែផ្ទុះឆេះស្លាប់និងរបួសជិត ២០០ នាក់ (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម