Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ចាក់​វ៉ាក់សាំងកូវីដ​ដល់​ពលរដ្ឋ​ខ្លួន​បាន​ជាង​១​ប៊ីលាន​នាក់​ហើយ

បានផុស

នៅ

រហូត​ដល់​ពេល​នេះ ប្រទេស​ចិន​បានចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​​បាន​ប្រមាណ​៧៥.៩៦​%​នៃ​ប្រជា​ជន​របស់​ខ្លួន​​ដែល​ស្មើ​​នឹង​​១.០៧២​ប៊ីលាន​នាក់​គិត​​ត្រឹម​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១​។ នេះ​បើ​យោង​តាម​លោក Mi Feng អ្នក​នាំ​ពាក្យរបស់​គណកម្មការ​សុខភាព​ជាតិ​បាន​ប្រាប់​ក្នុង​សន្និសីទ​កាសែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រការ​នេះ​មាន​ន័យ​ថា ចាក់​បាន​​១.០៧២​ប៊ីលាន​នាក់​​ក្នុង​ចំណោម​ប្រជា​ជន​ចិន​សរុប​ចំនួន​១.៤១​ប៊ីលាន​នាក់ ហើយ​មន្ត្រី​គណកម្មការ​សុខភាព​ជាតិ​លោក Wu Liangyou បាន​និយាយ​ថា ក្នុង​ចំណោម​នោះមាន​ចំនួន​៣៧.៩៧​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​បន្ថែម (ដូស​ទី​៣)​គិត​ត្រឹម​ថ្ងៃ​សុក្រកន្លង​ទៅ​នេះ។

គណកម្មការ​បាន​និយាយ​ថា បើ​គិត​ជា​ដូស​ ប្រទេស​ចិន​បាន​ចាក់​វ៉ាក់សាំងការពារ​កូវីដ-១៩ បាន​​ចំនួន​២.៣១២​ប៊ីលាន​នាក់​គិត​ត្រឹម​បំណាច់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ជា​ការ​កើន​ឡើង​ប្រហែល​ជា​៨.៩​លាន​ដូស​កាល​ពី​ថ្ងៃមុន​មួយ​ថ្ងៃ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣២ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម