Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ឲ្យកងប្រយុទ្ធរបស់ខ្លួនប្រកួតប្រជែងបាញ់កាំភ្លើងធំ បង្កើនសមត្ថភាពហ្វឹកហ្វឺន

បានផុស

នៅ

កាសែតគណបក្សពលករដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើងនិយាយថា យោធារបស់ខ្លួនបានធ្វើការប្រកួតប្រជែងដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរបស់កងអង្គភាពកាំភ្លើងធំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Rodong Sinmun បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការប្រកួតនេះធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុន  ហើយត្រូវបានត្រួតពិនិត្យដោយមន្ត្រីយោធាជាន់ខ្ពស់បំផុតគឺលោក Pak Jong Chon ។

កាសែតនេះមិនបានបង្ហាញពីប្រភេទអាវុធ ឬទំហំនៃការប្រកួតប្រជែងនោះទេ ប៉ុន្តែបាននិយាយថា ទីតាំងនៃកងកម្លាំងភ្លើង និងការបញ្ជាបាញ់ត្រូវបានកំណត់ដោយកងអង្គភាព ហើយកាំភ្លើងធំបានបាញ់ផ្លោងចំគោលដៅដោយភាពច្បាស់លាស់ ។

កាសែតនេះក៏បាននិយាយផងដែរថា ការប្រកួតប្រជែងនេះត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃទម្រង់ហ្វឹកហ្វឺនដែលធ្វើឡើងដោយអង្គភាពកាំភ្លើងធំ និងដើម្បីបង្កើនសមត្ថភាពប្រយុទ្ធកាំភ្លើងធំចល័តរបស់ពួកគេ ក្នុងគោលបំណងបង្កើតឲ្យមានការហ្វឹកហាត់ខ្លាំងជាងមុន ។

ទន្ទឹមនោះ ការតាំងពិព័រណ៍មួយដែលមានអាវុធទំនើបៗ រួមទាំងអ្វីដែលហាក់ដូចជា មីស៊ីលផ្លោងអន្តរទ្វីប ត្រូវបានប្រារព្ធឡើងនៅទីក្រុងព្យុងយ៉ាងក្នុងខែតុលា ។

បន្ថែមពីនេះ ប្រទេសកូរ៉េខាងជើងក៏កំពុងបន្តអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ និងមីស៊ីល ដោយផ្អែកលើផែនការការពាររយៈពេល ៥ ឆ្នាំដែលបង្ហាញដោយមេដឹកនាំ គីម ជុងអ៊ុន ក្នុងខែមករា ។

ស្របពេលជាមួយគ្នានេះ ប្រទេស​នេះ​កំពុង​ព្យាយាម​បង្ហាញ​ថា ​ខ្លួន​ក៏​មាន​បំណង​បង្កើន​សមត្ថភាព​សព្វាវុធ​សាមញ្ញ និង​លើក​កម្ពស់​សីលធម៌​សាធារណៈផងដែរ ។

គួរបញ្ជាក់ថា ថ្មីៗនេះកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងជាច្រើនប្រភេទ រួមទាំងមីស៊ីលបាញ់ចេញពីនាវាមុជទឹក ចាប់តាំងពីខែកញ្ញាមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កូរ៉េខាងជើង ប្រាប់ទៅ អាមេរិក ថា ការអភិវឌ្ឍអាវុធថ្មីៗ ជាជម្រើស ជៀសមិនរួចសម្រាប់ការការពារខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម