Connect with us

ព័ត៌មានអន្ដរជាតិ

ទារកទើបកើត៤នាក់ ត្រូវស្លាប់ដោយសារអគ្គិភ័យក្នុងមន្ទីរពេទ្យ ឥណ្ឌា

បានផុស

នៅ

ទារកចំនួន ៤នាក់ក្នុងចំណោម ៤០នាក់ នៅក្នុងបន្ទប់ថែទាំទារកទើបនឹងកើតនៃមន្ទីរពេទ្យរដ្ឋាភិបាលមួយកណ្តាលប្រទេសឥណ្ឌា បានស្លាប់នៅពេលអគ្គិភ័យឆាបឆេះបន្ទប់ កាលពីយប់ថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាករណីភ្លើងឆេះមន្ទីរពេទ្យចុងក្រោយបង្អស់នៅឥណ្ឌាក្នុងឆ្នាំនេះ ដែលបានសម្លាប់មនុស្សរាប់សិបនាក់។

ទារកទើបនឹងកើតផ្សេងទៀតនៅមន្ទីរពេទ្យ Kamla Nehru ក្នុងរដ្ឋ Madhya Pradesh ត្រូវបានបញ្ជូនទៅបន្ទប់ផ្សេង។ នេះបើតាមសម្តីរដ្ឋមន្ត្រីក្រសួងអប់រំរដ្ឋលោក Vishvas Kailash Sarang ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីអគ្គិភ័យត្រូវបានគ្រប់គ្រង។

ក្រោយមកលោក Sarang បាននិយាយនៅលើ Twitter ថា “ទារកផ្សេងទៀតកំពុងទទួលការព្យាបាល ហើយការស៊ើបអង្កេតអំពីករណីនេះ បានចាប់ផ្តើមហើយ”។

គួរបញ្ជាក់ថា ភ្លើងឆេះមន្ទីរពេទ្យបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០នាក់ នៅប្រទេសឥណ្ឌាក្នុងឆ្នាំនេះ រួមទាំងសម្លាប់មនុស្ស ១០នាក់កាលពីចុងសប្តាហ៍មុន នៅក្នុងរដ្ឋ Maharashtra ផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Tuoi Tre

ចុចអាន៖ អគ្គិភ័យឆេះថ្នាក់រៀនចំបើង សម្លាប់កុមារ ២៥នាក់ ក្នុងប្រទេស នីហ្សេរ

ចុចអាន៖ ឥណ្ឌា ផ្ទុះវីរុស Zika ជាថ្មី ពេលនេះរកឃើញជិត ១០០ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម