Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ បៃដិន​ និង​លោក​ ស៊ី ប្រហែល​ជួប​​គ្នា​​សប្តាហ៍ក្រោយ

បានផុស

នៅ

ជំនួប​ដ៏​​កម្រ​​រវាង​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង តាម​ការ​គ្រោង​ទុក​នឹង​កើត​ឡើង​យ៉ាង​លឿន​នា​​សប្តាហ៍​​ក្រោយ​​នេះ។ នេះ​បើ​យោង​តាម​ប្រភព​​​មួយ​​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Reuters។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សេតវិមាន  និង​ស្ថានទូត​ចិន​​ប្រចាំ​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ​បញ្ជាក់​​ពី​ជំនួប​នេះ​​នឹង​​ធ្វើ​នៅ​សប្តាហ៍​ក្រោយពិត​ប្រាកដ​ ឬ​យ៉ាង​ណា។

ការ​ផ្លាស់​ប្តូរ​ការ​ទូតអាមេរិក​ជា​មួយ​ចិន​នៅ​ដើមរដ្ឋបាល​របស់​លោក ​ប្រធានាធិបតី ចូ បៃដិន បាន​ធ្វើ​ឲ្យ​សម្ព័ន្ធ​មិត្ត​​ភ័យ​ខ្លាច​ ហើយ​មន្ត្រី​អាមេរិក​ជឿ​ថា ​ការ​ភ្ជាប់​ទំនាក់​ទំនង​​ផ្ទាល់​ជា​មួយ​លោក ស៊ី គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​​ទប់​ស្កាត់​​ទំនាក់​ទំនង​​​ប្រទេស​​​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​ឈាន​​ទៅ​រក​ជម្លោះ។

លោក បៃដិន កាល​​ជា​អនុ​ប្រធានាធិបតី​អាមេរិក ចាប់​ដៃ លោក ស៊ី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគី​ទាំង​ពីរ​បាន​និយាយ​ថា ពួក​គេ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​គោលការណ៍​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​រវាង​លោក បៃដិន និង​លោក​ ស៊ី មុន​​ពេល​ដាច់​ឆ្នាំនេះ​ បន្ទាប់​ពី​មាន​​កិច្ច​ពិភាក្សា​នៅ​ទី​ក្រុង Zurich ប្រទេស​ស្វីស​ កាល​ពី​ខែ​មុន​រវាងទី​​ប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​ លោក Jake Sullivan និង​មន្ត្រី​ទូតកំពូល​ចិន​ លោក Yang Jiechi។

ប្រភពបាន​និយាយ​​កាល​ពី​ខែ​មុន​ថា ដោយ​សារ​តែ​ការ​រឹត​ត្បិត​វិធាន​ការ​ទប់​ស្កាត់​កូវីដ-១៩​នៅ​ប្រទេស​ចិន និង​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​លោក ស៊ី ទី​ក្រុង​វ៉ាស៊ីនតោន​មាន​គោល​បំណង​​ជួប​គ្នា​តាម​រយៈ​​ការ​ហៅ​វីដេអូ​​នៅ​ក្នុង​ខែ​វិច្ឆិកា។

អនុរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​សារព័ត៌មាន​នៅ​សេតវិមាន​អ្នក​ស្រី Karine Jean Pierre ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរ​កាល​ពី​ថ្ងៃ​ចន្ទ​អំពី​ពេល​វេលា​នៃ​​ជំនួបនេះ និង​បាន​បញ្ជាក់​ជា​ថ្មី​ថា កិច្ច​ព្រម​ព្រៀង​ជា​គោលការណ៍​មួយ​សម្រាប់​លោក បៃដិន និង​លោក ស៊ី​ ​នៅ​តែ​រក្សាធ្វើ​មុន​ដាច់​ឆ្នាំ​នេះ។

អ្នក​ស្រី​និយាយ​ថា កិច្ច​ពិភាក្សា​កម្រិត​ការងារ​​កំពុង​​ធ្វើ​​ដើម្បី​ឈាន​ដល់ការ​​បញ្ជាក់​លំអិត ប៉ុន្តែ​បដិសេធប្រាប់​ជាក់​លាក់។

អ្នក​ជំនាញ​ជឿ​ថា ភាគី​ទាំង​ពីរ​ប្រហែល​ជា​ធ្វើ​ការ​ឆ្ពោះ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​បន្ធូរ​បន្ថយ​ការ​ទប់​ស្កាត់​លើ​ទិដ្ឋាការ​សម្រាប់​​ក្រុម​អ្នក​កាសែត​រៀង​ៗ​ខ្លួន និង​និយាយ​ថា កិច្ច​ព្រម​ព្រៀង​​បើក​ស្ថានកុងស៊ុលឡើង​វិញ​នៅទី​ក្រុង Chengdu និង Houston ដែល​បាន​បិទ​នៅ​ក្នុង​ជម្លោះ​ការ​ទូត​កាល​ពី​ឆ្នាំ​២០២០៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម