Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ផ្ទុះកំហឹងលើ អាមេរិក ក្រោយយន្តហោះយោធាចុះចតនៅ តៃវ៉ាន់ ទាំងដែលគ្មានទំនាក់ទំនងការទូត

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយនៅតៃវ៉ាន់បានរាយការណ៍ថា សមាជិកសភាអាមេរិកបានហោះទៅកាន់កោះតៃវ៉ាន់ ដោយជិះយន្តហោះយោធាអាមេរិកកាលពីថ្ងៃអង្គារ ខណៈដំណឹងនេះបានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍​តៃវ៉ាន់ TVBS បាន​រាយការណ៍​ថា សមាជិក​ទាំង​សភា​តំណាង​រាស្ត្រ​អាមេរិក និង​ព្រឹទ្ធសភា​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​តៃប៉ិ ។ ទន្ទឹមនោះ ទូរទស្សន៍នេះក៏បាន​ផ្សាយ​វីដេអូ​នៃ​យន្តហោះ​ដែល​គេ​កំណត់​ថា​បាន​ដឹក​សមាជិក​សភា​អាមេរិកផងដែរ ប៉ុន្តែឈ្មោះ​ និង​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ចរបស់ពួកគេ ​មិន​ត្រូវ​បាន​គេ​បង្ហាញឲ្យ​ដឹង​ឡើយ ​។

វា​ជា​រឿង​មិន​ធម្មតា​នោះទេ​ដែល​យន្តហោះ​យោធា​អាមេរិក​ចុះចត​នៅ​តៃវ៉ាន់ ​ព្រោះ​អាមេរិក ​និង​តៃវ៉ាន់​គ្មាន​ទំនាក់ទំនង​ការទូត​ផ្លូវការណាមួយឡើយ ។ ការហោះហើរនេះបានធ្វើឡើង ក្រោយការហោះហើរលើកចុងក្រោយកាលពីខែមិថុនា ដែលយន្តហោះយោធាអាមេរិកបាននាំសមាជិកព្រឹទ្ធសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ហើយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានជួបពួកគេនៅព្រលានយន្តហោះ ។

ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិចិនកាលពីថ្ងៃអង្គារបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដំណើរទស្សនកិច្ចចុងក្រោយនេះ ។

ក្រសួងបាននិយាយថា “តៃវ៉ាន់គឺជាផ្នែកដ៏ពិសិដ្ឋ និងមិនអាចបំបែកបាននៃទឹកដីចិន សកម្មភាពរបស់ភាគីអាមេរិកបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពទឹកដីរបស់ចិន និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់” ។

សេចក្តីថ្លែងការណ៍នេះក៏បានព្រមានសហរដ្ឋអាមេរិក “ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុរបស់ខ្លួន បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពបំផ្លិចបំផ្លាញ ដែលនាំឲ្យភាពតានតឹងកាន់តែកើនឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ។

បន្ថែមពីនេះ អ្នកនាំពាក្យយោធាចិនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនក៏បានធ្វើការល្បាតត្រៀមប្រយុទ្ធក្នុងទិសដៅនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ ។

អ្នកនាំពាក្យបាននិយាយថា សមយុទ្ធនេះគឺសំដៅទៅលើពាក្យសម្ដី និងសកម្មភាពខុសធ្ងន់ធ្ងររបស់ប្រទេសមួយចំនួនលើតៃវ៉ាន់ និងសកម្មភាពរបស់ពួកអបគមន៍តៃវ៉ាន់ ហើយបានពណ៌នាថា វាជាវិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់ចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិក ផ្តល់ជំនួយយោធាប្រចាំឆ្នាំជា មីស៊ីលល្បឿនលឿនជាងសំឡេងដល់ តៃវ៉ាន់ ដើម្បីទប់ទល់ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម