Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ថា អ្នកដែលតេស្តរហ័សឃើញវិជ្ជមានកូវីដ គួរតែតេស្តម៉ាស៊ីនធំ PCR ទៀត ទើបច្បាស់

បានផុស

នៅ

ក្រសួង​សុខាភិបាល​សាធារណៈថៃ​បាន​ណែនាំឲ្យ​អាជីវកម្ម និង​សាលារៀន​ប្រើ​តែ​ឧបករណ៍​តេស្តរហ័សរកកូវីដណាដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) ​ប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Suphakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របាននិយាយថា កន្លងមកឧបករណ៍ទាំងនេះមានភាពងាយស្រួល និងមានតម្លៃថោក ប៉ុន្តែលទ្ធផលចេញមកអាចនឹងមិនច្បាស់លាស់ ។

ផ្ទុយទៅវិញ សាលារៀន ឬក្រុមហ៊ុនគួរតែទាក់ទងទៅការិយាល័យសុខាភិបាលខេត្តដែលនៅជិតពួកគេបំផុត ហើយឲ្យប្រជាជនដែលតេស្តវិជ្ជមាន បើចង់ដឹងច្បាស់ ត្រូវធ្វើតេស្ដឡើងវិញដោយប្រើម៉ាស៊ីនធំ RT-PCR ។

លោក​បាន​បន្ត​ថា ចំណែកអ្នក​ដែល​នៅ​ក្បែរ​អ្នក​ឆ្លង​កូវីដ ១៩ ត្រូវ​រង់ចាំ​ពី ៣ ទៅ ៥ ថ្ងៃ មុន​នឹង​ធ្វើ​តេស្ត ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានគ្រុនក្តៅ ផ្តាសាយ ឬក្អក អាចធ្វើតេស្តបានភ្លាមៗ ។

លោក Suphakit បាននិយាយថា ​ឧបករណ៍​តេស្តរហ័សរកកូវីដដែលមិនមានត្រានៃការអនុម័តរបស់ FDA អាចផ្តល់លទ្ធផលតេស្តមិនពិត ។ លោក​ក៏​បាន​និយាយដែរ​ថា ការ​ពិនិត្យ​មុន ឬ​ក្រោយ​ពេល​កំណត់ ឬ​ការ​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ​ក៏​អាច​ផ្តល់​លទ្ធផល​មិន​ពិត​ផង​ដែរ ។

លោកបានចង្អុលបង្ហាញថា ប្រសិនបើការធ្វើតេស្តជាច្រើនចេញមកវិជ្ជមាននៅក្នុងកន្លែងមួយនោះ មនុស្សមិនគួរធ្វើចត្តាឡីស័កភ្លាមៗនោះទេ ហើយត្រូវតែទៅតេស្តដោយម៉ាស៊ីនធំ RT-PCR ទើបលទ្ធផលយកជាផ្លូវការបាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ថៃ បកស្រាយ ក្រោយការធ្វើតេស្តរហ័សរកកូវីដ ចេញលទ្ធផលខុស កាន់តែច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម