Connect with us

ព័ត៌មានអន្ដរជាតិ

(វីដេអូ) មានពពុះពុលពេញទន្លេប៉ុណ្ណឹងហើយ ប្រជាជនឥណ្ឌា នៅតែជ្រមុជទឹក ដើម្បី​ប្រារព្ធ​ពិធីបុណ្យសាសនា

បានផុស

នៅ

កាលពីថ្ងៃចន្ទ ទន្លេដ៏បរិសុទ្ធបំផុតមួយរបស់ប្រទេសឥណ្ឌា ត្រូវបានគ្របដណ្តប់ដោយពពុះពុល ដែលនេះជាការបន្ថែមភាពលំបាកដល់អ្នកក្រុងញូវដេលី ខណៈពួកគេស៊ូទ្រាំនឹងផ្សែងអ័ព្ទដ៏ក្រាស់ពាសពេញរដ្ឋធានីរួចទៅហើយ។

Toxic foam covers India's sacred Yamuna river
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yamuna គឺជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកដែលរងការបំពុលខ្លាំងបំផុតនៅក្នុងប្រទេស ប៉ុន្តែផ្នែកខ្លះនៃទន្លេដែលហូរកាត់កណ្តាលទីក្រុង ដេលី ត្រូវបានគ្របដណ្តប់ដោយពពុះពណ៌ ស ស្រដៀងទៅនឹងព្រិល។

រដ្ឋាភិបាលទីក្រុង បានស្តីបន្ទោសបញ្ហានេះទៅលើ “ទឹកស្អុយ និងកាកសំណល់ឧស្សាហកម្ម” ដែលបានបង្ហូរចូលទៅក្នុងទន្លេ កាលពីសប្តាហ៍មុន។

Women bathe in sacred Indian river covered in toxic foam | News |  Independent TV

ទោះបីជាយ៉ាងណាក៏ដោយ វា​មិន​បាន​រារាំង​អ្នក​គោរព​សាសនា​ហិណ្ឌូ​មួយ​ចំនួន ​ពី​ការជ្រមុជ​ទឹក​ក្នុង​ទន្លេ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ Chhath Puja ដែល​មាន​រយៈពេល​បួន​ថ្ងៃ ​ដើម្បី​ថ្វាយ​ការ​អធិស្ឋាន​ដល់​ព្រះអាទិត្យ​នោះ​ទេ។

ប៉ុន្តែ​ការ​បំពុល​នេះ ​បាន​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ទឹក ទៅកាន់​ផ្នែក​មួយ​នៃ​ទីក្រុង។

Toxic foam covers India's sacred Yamuna river

មន្ត្រី​ឥណ្ឌា​បាន​សន្យា​ជា​យូរ​មក​ហើយ​ថា ​នឹង​សម្អាត​ទន្លេ Yamuna ប៉ុន្តែ​មិន​បាន​ជោគជ័យទេ ហើយ​ពពុះ​ពុល​បាន​ក្លាយ​ជា​រឿង​ប្រចាំ​ឆ្នាំ។

របាយការណ៍របស់រដ្ឋាភិបាលឆ្នាំ២០២០ បានរកឃើញថា គុណភាពទឹកនៅក្នុងទន្លេ បានប្រែក្លាយទៅភាពកាន់តែធ្ងន់ធ្ងរឡើងៗ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AFP

ចុចអាន៖ ពិធីបុណ្យដុតផាវ Diwali កំពុងធ្វើឲ្យគុណភាពខ្យល់អាប់អួរពេញទីក្រុង ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម