Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងចិន ចេញសេចក្តីប្រកាសយ៉ាងភ្ញាក់ផ្អើល ប្តេជ្ញាធ្វើការរួមគ្នា ស្តីពីបម្រែបម្រួលអាកាសធាតុ (មានវីដេអូ)

បានផុស

នៅ

សហរដ្ឋអាមេរិក និងចិន បានចេញសេចក្តីប្រកាសរួមដ៏កម្រមួយស្តីពីការប្រែប្រួលអាកាសធាតុ ដោយនិយាយថា “មានកិច្ចព្រមព្រៀងរវាងចិននិងអាមេរិក ច្រើនជាងការខ្វែងគំនិតគ្នា”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសបំពុលបរិកាសធំបំផុតទាំងពីរលើពិភពលោក បានប្តេជ្ញាចិត្តពង្រឹងសកម្មភាពអាកាសធាតុ ដែលបង្កើនមហិច្ឆតានៅក្នុងទសវត្សរ៍ឆ្នាំ២០២០ដ៏សំខាន់។

ប្រេសិតផ្នែកអាកាសធាតុរបស់អាមេរិក លោក John Kerry បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទអាកាសធាតុ COP26 ក្នុងទីក្រុង Glasgow នៃប្រទេសស្កុតឡែនថា នេះមិនមែនគ្រាន់តែជាកិច្ចខិតខំប្រឹងប្រែងប៉ុណ្ណោះទេ ប៉ុន្តែវាជាការចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការ។

ប្រេសិតផ្នែកអាកាសធាតុរបស់អាមេរិក លោក John Kerry

ចំណែក អ្នក​ចរចា​កំពូល​របស់​ប្រទេស​ចិន លោក Xie Zhenhua បាន​និយាយ​ថា មាន​កិច្ច​ព្រម​ព្រៀង​រវាង​ចិន និង​អាមេរិក​ច្រើន​ជាង​ការ​ខ្វែងគំនិត​គ្នា។

សេចក្តីថ្លែងការណ៍រួមដែលបានព្រមព្រៀងគ្នាប៉ុន្មានម៉ោងមុននេះ បានសន្យាថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់នៅក្នុងទសវត្សរ៍ឆ្នាំ២០២០ដ៏សំខាន់។

អ្នក​ចរចា​កំពូល​របស់​ប្រទេស​ចិន លោក Xie Zhenhua

សេចក្តីថ្លែងការណ៍នេះ បានកំណត់ផែនការដើម្បីធ្វើការរួមគ្នា លើការដោះស្រាយឧស្ម័នមេតានដ៏ខ្លាំងក្លាដែលនេះជាមធ្យោបាយសំខាន់ក្នុងការកាត់បន្ថយការឡើងកម្តៅរយៈពេលខ្លី ហើយយល់ព្រមលើតម្រូវការដើម្បីចាត់វិធានការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ។

ស្របពេលជាមួយគ្នានោះដែរ ប្រទេសចិនក៏ប្តេជ្ញាកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មចន្លោះឆ្នាំ២០២៦ដល់២០៣០ និងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីពន្លឿនការងារនេះផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ យន្តហោះឯកជនដឹកមេដឹកនាំ ទៅកាន់កិច្ចប្រជុំ COP26 នឹងបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ១៣,០០០តោន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម