Connect with us

ព័ត៌មានអន្ដរជាតិ

រឿង៣យ៉ាង ពលករខ្មែរត្រូវដឹង ពេលត្រឡប់ទៅធ្វើការនៅ ថៃ វិញ

បានផុស

នៅ

អាជ្ញាធរថៃ នឹងត្រៀមវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ទៅ ៥០០,០០០ដូស សម្រាប់ពលករបរទេស ខណៈខ្លួនរៀបចំស្វាគមន៍ពួកគេត្រឡប់មកប្រទេសវិញ ដើម្បីជួយសម្រាលការខ្វះខាតកម្លាំងពលកម្ម។

រដ្ឋាភិបាលថៃ គ្រោងនឹងអនុញ្ញាតឲ្យពលករមកពីប្រទេសជិតខាង កម្ពុជា មីយ៉ាន់ម៉ានិងឡាវ ចូលប្រទេសវិញនៅដើមខែក្រោយ ហើយបំពេញការខ្វះខាតក្នុងឧស្សាហកម្មនាំចេញធំៗ ដូចជាអាហារ និងផលិតកម្មកៅស៊ូ ជាដើម។

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin បាននិយាយថា នៅពេលពលករត្រឡប់មកវិញ ពួកគេត្រូវជួបរឿង៣យ៉ាងដែលក្នុងនោះមានដូចជា ១.ពួកគេនឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍ ២.ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះ ពួកគេនឹងត្រូវចាក់វ៉ាក់សាំង ហើយទី៣. ពួកគេក៏នឹងត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ។

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin

លោក​​ថ្លែង​ថា​ “យើង​បាន​ត្រៀមវ៉ាក់សាំង​ពី ៤០ម៉ឺន ទៅ ៥០ ម៉ឺន​ដូស ដើម្បី​ចាក់​ដល់​ពលករ​ចំណាក​ស្រុក”។

ទន្ទឹមនោះ ក្រសួងការងារបានប៉ាន់ប្រមាណថា មានតម្រូវការបន្ទាន់សម្រាប់ពលករចំណាកស្រុកចំនួន៤២០,០០០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ គ្រោងបើកព្រំដែនទទួលពលករខ្មែរវិញ ដោយសារខ្វះកម្លាំងពលកម្ម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម