Connect with us

ព័ត៌មានអន្ដរជាតិ

ភាគ​ឦសាន​ប្រទេស ​ចិន ​រង​ការ​ធ្លាក់​ព្រិល​ខ្លាំងក្លាមិនធ្លាប់មាន ឯទម្ងន់ធ្ងន់បំផុតក្នុងរយៈពេល ៧០ ឆ្នាំ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា ព្យុះព្រិលបានធ្វើឲ្យមានការបំផ្លិចបំផ្លាញនៅភាគឦសានប្រទេសចិនក្នុងសប្តាហ៍នេះ ជាមួយការធ្លាក់ព្រិលមិនធ្លាប់មាននៅផ្នែកខ្លះ ធ្វើឲ្យកកស្ទះចរាចរណ៍ រំខានដល់សេវាកម្មរថភ្លើង និងបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពលជាដើម ខណៈដែលសីតុណ្ហភាពកាន់តែត្រជាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចរាចរណ៍នៅក្នុងខេត្ត Liaoning ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ហើយស្ថានីយផ្លូវល្បឿនលឿនភាគច្រើនបានបិទ ខណៈស្ថានីយ៍រថភ្លើង និងឡានក្រុងក៏ត្រូវបានបិទផងដែរ លើកលែងតែទីក្រុង Dalian និងទីក្រុង Dandong ប៉ុណ្ណោះ ។

ចាប់តាំងពីការមកដល់នៃរលកត្រជាក់កាលពីថ្ងៃអាទិត្យ សីតុណ្ហភាពនៅភាគឦសាននៃប្រទេសចិនបានធ្លាក់ចុះដល់ទៅ ១៤ អង្សាសេនៅក្នុងតំបន់មួយចំនួនគិតត្រឹមថ្ងៃពុធ ។

ទន្ទឹមនោះ នាយកដ្ឋានឧតុនិយមនៅខេត្ត Liaoning និងខេត្ត Jilin បានចេញការជូនដំណឹងពណ៌ក្រហមសម្រាប់ព្យុះព្រិល ដែលជាកម្រិតធ្ងន់ធ្ងរបំផុតនៅក្នុងប្រព័ន្ធព្រមានអាកាសធាតុដែលមានចំនួន ៤ កម្រិត ។

ស្របពេលជាមួយគ្នា លោក Zhou Chunxiao ប្រធានអ្នកព្យាករណ៍នៅក្រុមសង្កេតការណ៍ឧតុនិយមខេត្ត Liaoning បាននិយាយថា ការធ្លាក់ព្រិលនាពេលថ្មីៗនេះនៅភាគខាងលិចខេត្ត Liaoning មានទម្ងន់ធ្ងន់បំផុត ចាប់តាំងពីកំណត់ត្រាចាស់បានចាប់ផ្តើមក្នុងឆ្នាំ ១៩៥១ ខណៈជម្រៅព្រិលជាអតិបរមា ៥៣ សង់ទីម៉ែត្រត្រូវបានកត់ត្រានៅក្នុងទីក្រុង Anshan នៃខេត្ត Liaoning កាលពីថ្ងៃពុធ ។

ចំណែកនៅក្នុងទីក្រុង Shenyang ដែលរងគ្រោះដោយព្រិលធ្លាក់ អាជ្ញាធរបានជំរុញផ្សារ និងហាងលក់គ្រឿងទេសឲ្យបញ្ចុះតម្លៃបន្លែមួយចំនួន ដើម្បីបង្កើនការផ្គត់ផ្គង់ដល់ប្រជាជនក្នុងទីក្រុង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ទីក្រុងមួយនៅ ចិន តេស្តរកកូវីដលើអ្នកទស្សនា ៣ ម៉ឺននាក់ ឯលទ្ធផលមិនខុសបំណង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម