Connect with us

ព័ត៌មានអន្ដរជាតិ

៧នាក់ស្លាប់ ដោយ​សារជំនន់ទឹកភ្លៀងនៅ​ភាគ​ខាងត្បូង​ប្រទេសថៃ

បានផុស

នៅ

ចំនួនអ្នក​ស្លាប់​ដោយ​សារជំនន់ទឹក​ភ្លៀង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ ត្រូវ​គេ​រាយការដំបូង គឺ​មាន​ចំនួន ៧នាក់ ខណៈ​លំនៅឋានរាប់​សែនខ្នង ក្នុងខេត្ត ៩ ដែលរងគ្រោះធ្ងន់ធ្ងរបំផុត បាន​លិចលង់ដោយ​ទឹក​ជំនន់។ នេះ​បើ​យោងតាម​របាយការណ៍​បឋម​នាយកដ្ឋាន​គ្រប់គ្រង និង​ការពារ​គ្រោះ​មហន្តរាយប្រទេស​ថៃ DDPM។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍ដដែល ៤នាក់ ក្នុង​ចំណោម​អ្នក​ស្លាប់ ៧នាក់ គឺ​ស្ថិតក្នុង​ខេត្ត Nakhon Si Thammarat ដែល​រងគ្រោះធ្ងន់ធ្ងរ​ជាង​គេ ពោល​ចាប់​តាំង​ពី​ភ្លៀង​បង្អុល​ធ្លាក់​យ៉ាង​ខ្លាំងកាល​ពី​ថ្ងៃ ២៥ វិច្ឆិកា រហូត​មក​ទល់​និង​ពេល​នេះ។

លោក Pithakpol Boonyamalik មន្ត្រី​អធិការកិច្ច​នៃ​ក្រសូង​សុខភាព​សាធារណៈ​ប្រទេស​ថៃ បាននិយាយថា ពិត​ណាស់​ខេត្ត​ភាគ​ខាងត្បូង គឺ​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង ប៉ុន្តែ​ពេល​នេះ​ស្ថានភាព​ទឹក​ជំនន់ ចាប់​ផ្តើម​មាន​ស្ថិរភាព ខណៈ​ការ​ខូតខាតទ្រព្យសម្បត្តិ និងការឆ្លើយតប​បន្ទាប់ ត្រូវ​បាន​ចាប់​ផ្តើម​សម្រាប់​ជួយ​ដល់​ពលរដ្ឋរងគ្រោះ។ លោកថា ការ​ស្តារហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាញទូរគមនាគមន៍ ពិសេស​លំនៅឋាន​ពលរដ្ឋ នឹងត្រូវ​ធ្វើ​ចន្លោះ ៣-៤ ថ្ងៃក្រោយ​ទឹក​ស្រក់វិញ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម