Connect with us

ព័ត៌មានអន្ដរជាតិ

មុនប្រជុំជាមួយលោក បៃដិន ស្រាប់តែលោក ស៊ី ព្រមានពាក់ព័ន្ធសង្គ្រាម

បានផុស

នៅ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានព្រមានប្រឆាំងនឹងការវិលត្រឡប់ទៅកាន់ភាពតានតឹងក្នុងសម័យសង្គ្រាមត្រជាក់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយលោកបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការជាសកល មុនកិច្ចប្រជុំតាមអនឡាញជាមួយសមភាគីអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារជាវីដេអូទៅកាន់វេទិកា CEO ខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លោក ស៊ី បានលើកឡើងថា ការព្យាយាមគូសបន្ទាត់មនោគមវិជ្ជា ឬបង្កើតជារង្វង់តូចៗលើមូលដ្ឋានភូមិសាស្ត្រនយោបាយ ត្រូវតែបរាជ័យ។

តំបន់អាស៊ីប៉ាស៊ីហ្វិក មិនអាចនិងមិនគួរវិលទៅរកការប្រឈមមុខដាក់គ្នា និងការបែងចែកដូចកាលសម័យសង្គ្រាមត្រជាក់ឡើយ។

ការកត់សម្គាល់របស់ប្រធានាធិបតីចិន ត្រូវបានគេមើលឃើញថា ជាការសំដៅច្បាស់ៗចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្តនិងដៃគូក្នុងតំបន់ រួមទាំងក្រុម Quad ជាមួយប្រទេសឥណ្ឌា ជប៉ុន និងអូស្ត្រាលី ផងដែរ ក្នុងការបង្អាក់នូវអ្វីដែលពួកគេមើលឃើញថា ជាការកើនឡើងនៃឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន។

គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងអាមេរិក បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងវ៉ាស៊ីនតោនបានសម្តែងក្តីព្រួយបារម្ភកាន់តែខ្លាំងអំពីសកម្មភាពរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាជំហររបស់ខ្លួនទីក្រុងហុងកុង តំបន់ស៊ីនជាំង និងកោះតៃវ៉ាន់ផងដែរ។

ចំពេលមានការប៉ះទង្គិចគ្នា ភាគីទាំងពីរបានចាប់ផ្តើមកិច្ចពិភាក្សាដើម្បីកែលម្អទំនាក់ទំនង ហើយនៅក្នុងខែតុលា ក្រុមមន្ត្រីបានប្រកាសថា លោក ស៊ី និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងរៀបចំកិច្ចប្រជុំតាមអនឡាញនៅមុនដំណាច់ឆ្នាំនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីមិនបាននិយាយថាតើពេលណាទើបកិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនោះទេ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណមួយដែលបានឲ្យដឹងថា លោក ស៊ី និងលោក បៃដិន អាចរៀបចំកិច្ចពិភាក្សានៅព្រឹកថ្ងៃចន្ទសប្តាហ៍ក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អាមេរិក កំពុងភ័យ ថា ចិន អាច មាន ក្បាល គ្រាប់ នុយក្លេអ៊ែរ ៣ មុំចំនួន ១ ពាន់គ្រាប់ នៅ ឆ្នាំ ២០៣០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ វិនាទី មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

កីឡា៣៤ វិនាទី មុន

សហព័ន្ធបាល់ទាត់កម្ពុជាបង្ហាញផែនការធំគួរឲ្យចាប់អារម្មណ៍ឆ្ពោះទៅឆ្នាំ២០៣៨

ព័ត៌មានជាតិ២០ នាទី មុន

ដីក្នុង​​ភូមិសាស្រ្ត​ក្រុងបាត់ដំបង និងស្រុកសង្កែ ត្រៀម​​បម្រុងអភិវឌ្ឍន៍ជា​អាកាសយានដ្ឋាន​បាត់ដំបង​ថ្នាក់ ៤C

ជីវិតកម្សាន្ដ២៥ នាទី មុន

Travis Kelce ​មិន​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​ស្នេហា​ដ៏​មាន​បំផុត​ទាំង ៥ ​របស់​ Taylor Swift ទេ ?

ជីវិតកម្សាន្ដ២៦ នាទី មុន

ខេមរៈ សិរីមន្ត ខកចិត្តបុគ្គលម្នាក់រិះគន់បទ«អូនរាំអែន» ខណៈថៃគាំទ្រពេញប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម