Connect with us

ព័ត៌មានអន្ដរជាតិ

នេះ​ប្រទេស​​ផលិត​មាស​កំពូល​​ទាំង​១០​ក្នុង​លោក មាន១​នៅ​អាស៊ាន

បានផុស

នៅ

មាស​ជា​វត្ថុធាតុ​កម្រ​បំផុត​ក្នុង​ពិភព​លោក​នេះ​ដែល​បង្កើត​បាន​ចន្លោះ​០.០០១ និង​០.០០៦ផ្នែក​ក្នុង​មួយ​លាន​នៃ​សំបក​ផែន​ដី។ ប៉ុន្តែ​តើ​ពិភព​លោក​នេះ​​ផលិត​​មាស​បាន​ប៉ុន្មាន​ក្នុង​មួយៗ​ឆ្នាំ ហើយ​ប្រទេស​ណា​ដែល​ផលិត​​មាស​បាន​ច្រើន​ជាង​គេ​បំផុត?

យោង​តាម​ការ​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​នេះ​ដោយ​ក្រុម​ប្រឹក្សា​មាស​ពិភព​លោក (WGC) ឲ្យ​ដឹង​ថា ការ​ផលិតរ៉ែ​មាស​​ទូទាំង​ពិភព​លោក​កាល​ពី​ឆ្នាំ​២០២០​​បាន​ចំនួន​៣៤៧៨.១​តោន​ដែល​ចំនួន​នេះ​ធ្លាក់​ចុះ​តិច​តួច​ក្នុង​រយៈ​ពេល​ពី​រឆ្នាំ​ជាប់​គ្នា​ បន្ទាប់​ពី​បាន​ឡើង​ខ្ពស់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ វិបត្តិ​កូវីដ-១៩​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ការ​ផលិត​មាស​យឹត​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​យើង​ក៏​កំពុង​ឃើញ​ពីការ​ថយ​ចុះ​ថវិកា​នៃ​ការ​រុក​រក​​ផង​​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​មួយ​​ដែល​បាន​ផលិត​មាស​ច្រើន​បំផុត​​​​កាល​ពី​ឆ្នាំ​១៩៧០​ផលិត​បាន​ចំនួន​១០០០​តោន ប៉ុន្តែ​ចាប់តាំង​ពី​នោះ​មក​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង។ កាល​ពី​ឆ្នាំ​មុន​ប្រទេស​នេះ​បាន​ធ្លាក់​ចេញ​ពី​បញ្ជី​ផលិត​មាស​កំពូល​ទាំង​១០​លើ​លោក។

ក្រៅ​ពី​អាហ្វ្រិក​ខាត​ត្បូង​ធ្លាក់​ចេញ​ពី​កំពូល​តារាង​ទាំង​១០ បញ្ជី​​​​មាន​ការ​​ប្រែ​ប្រួល​​ចាប់​ពី​ឆ្នាំ​២០១៩។ បេរ៉ូ​ក៏​បាន​បាត់​មុខ ប៉ុន្តែ​លេច​មុខ​ប្រទេស​ថ្មី​គឺ អ៊ូសបេគីស្ថាន និង​ប្រេស៊ីល ហើយ​ហ្គាណាបាន​ក្លាយ​ជា​ប្រទេស​​តែ​មួយ​គត់​មក​ពី​អាហ្វ្រិក​ស្ថិត​ក្នុង​ចំណោម​កំពូល​ទាំង​១០។

ខាង​ក្រោម​ជា​សេចក្តី​លំអិត​ពី​ប្រទេសកំពូល​ទាំង​១០​​ដែល​ផលិត​មាស​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​កាល​ពី​ឆ្នាំ​២០២០ ហើយ​ចាប់​ផ្តើម​​ពី​ប្រទេស​ចិន​ដែលស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១​ជា​អ្នក​ផលិត និង​ជា​អ្នក​ប្រើ​ប្រាស់។ ទិន្នន័យ​ទាំង​អស់​ទទួល​បា​ន​ពី WGC គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​២០២១។

ទី១៖ ចិន ផលិតមាសបាន៣៦៨.៣តោន

ជាច្រើនឆ្នាំកន្លងទៅហើយ ចិនបានកំពុងក្លាយជាប្រទេសផលិតមាសច្រើនជាងគេបំផុតក្នុងពិភពលោកស្មើនឹង១១%នៃការផលិតរ៉ែមាសទូទាំងពិភពលោក។ ទោះជាយ៉ាងណា ការផលិតបានធ្លាក់ពី៣៨៣តោន មកនៅត្រឹម៣៦៨តោនកាលពីឆ្នាំមុន។ នេះជាការធ្លាក់ចុះ៤ឆ្នាំជាប់គ្នា។ កត្តាបណ្តាលឲ្យធ្លាក់ចុះមកពី​គោលនយោបាយបរិស្ថានតឹងរឹងដែលដាក់ចេញដោយរដ្ឋាភិបាល។ ជាក់ស្តែង ការគ្រប់គ្រងតឹងរឹងលើការប្រើប្រាស់សារធាតុស៊ីយ៉ានុតនៅអណ្តូងរ៉ែមាសបានបង្ខំឲ្យប្រតិបត្តិការជាច្រើនកាត់បន្ថយការផលិត។

ទី២៖ រុស្ស៊ី ផលិតមាសបាន៣៣១.១តោន

មាសនៅអឺរ៉ុបភាគច្រើនចេញមកពីរុស្ស៊ីដែលបានកំពុងកើនឡើងក្នុងការផលិតជារៀងរាល់ឆ្នាំគិតចាប់ពីឆ្នាំ២០១០មក។ នៅឆ្នាំ២០១៩ រុស្ស៊ីបានវារដាច់អូស្ត្រាលីដើម្បីឡើងមកឈរចំណាត់ថ្នាក់លេខ២​ក្នុងនាមជាប្រទេសផលិតមាសច្រើនបំផុតក្នុងពិភពលោក។ តើនរណាអតិថិជនទិញមាសធំបំផុតរបស់រុស្ស៊ី? តាមពិតទៅ រដ្ឋាភិបាលរុស្ស៊ីជាអតិថិជនធំបំផុតដែលបានទិញ២ភាគ៣នៃមាសដែលផលិតក្នុងស្រុកទាំងអស់។

ទី៣៖ អូស្ត្រាលី ផលិតមាសបាន៣២៧.៨តោន

ឥឡូវនេះ អូស្ត្រាលីបានប្រកាសពីការកើនឡើងក្នុងការផលិតមាស៨ឆ្នាំជាប់គ្នា។ ឧស្សាហកម្មរ៉ែមាសផលិតបានជាងពាក់កណ្តាលនៃការនាំចេញសរុបរបស់ប្រទេស និងបង្កើតបានប្រហែល៨%នៃផលិតផលក្នុងស្រុកសរុប។ ការផលិតកាន់តែខ្ពស់នៅតាមអណ្តូងរ៉ែមាសជាច្រើន និងការកើនឡើងគម្រោងធំៗដូចជា Mount Morgans និង Cadia Valley ជាដើមដែលជំរុញដល់ការផលិតកើនឡើងជាលំដាប់។

ទី៤៖ សហរដ្ឋអាមេរិក ផលិតមាសបាន១៩០.២តោន

ទិន្នផលមាសនៅអាមេរិកបានធ្លាក់ចុះ​ដល់​ក្រោម២០០តោនជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ ដោយបន្តធ្លាក់ចុះចាប់ពីឆ្នាំ២០១៩។ មាសជិត៨០%ផលិតនៅអាមេរិកគឺបានមកពីរដ្ឋ Nevada។ ប្រសិនបើរដ្ឋនេះជាប្រទេសវិញនោះ មានន័យថា វានឹងក្លាយជាប្រទេសផលិតមាសលំដាប់កំពូលទាំង១០​មួយ​ដែរ។

ទី៥៖ កាណាដា ផលិតមាសបាន១៧០.៦តោន

កាណាដាបានឈរក្នុងចំណាត់ថ្នាក់លេខ៥រយៈពេល៤ឆ្នាំជាប់គ្នាហើយឥឡូវនេះ ទោះជាបន្ទាប់ពីផលិតមាសបានតិជាង១២តោនក្នុងឆ្នាំ២០២០ធៀបនឹងឆ្នាំ២០១៩។ អណ្តូងរ៉ែមាសធំបំផុតរបស់ប្រទេសនេះគឺ Canadian Malartic ដែលមានសហម្ចាស់ Yamana Gold និង Agnico Eagle ដែលផលិតបានជាង១៦តោនកាលពីឆ្នាំមុន។

ទី៦៖ ហ្គាណា ផលិតមាសបាន១៣៨.៧តោន

ហ្គាណាជាប្រទេសផលិតមាសធំជាងគេបំផុតនៅអាហ្វ្រិក ដោយបានយកឈ្នះអាហ្វ្រិកខាងត្បូងជាលើកដំបូងកាលពីឆ្នាំ២០១៩ និងត្រូវបានគេដឹងដែរថា ប្រទេសនេះមានទុកបំរ៉ុងរ៉ែមាសផ្សេង។ ឧស្សាហកម្មធំៗដូចជា AngloGold Ashanti និង Gold Fields បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេពីអាហ្វ្រិកខាងត្បូងទៅហ្គាណាវិញ​ដែលជាកន្លែងបញ្ញើមានតម្លៃទាប និងងាយស្រួលរុករក។

ទី៧៖ ប្រេស៊ីល ផលិតមាសបាន១០៧តោន

ប្រេស៊ីលឡើងពីលេខ១០កាលពីឆ្នាំ២០១៩មកកាន់លេខ៧ក្នុងឆ្នាំ២០២០។ ប្រទេសនេះបានកើនទិន្នផលមាស៣ឆ្នាំជាប់គ្នា។ សកម្មភាពរុករករ៉ែមាសខុសច្បាប់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះទៅលើបេះដូងនៃព្រៃអាម៉ាហ្សូន។ លោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានជំរុញប្រទេសឲ្យអភិវឌ្ឍសេដ្ឋកិច្ចអាម៉ាហ្សូន និងទាញយកផលពីរ៉ែមាសដ៏សំបូរបែប។

ទី៨៖ អ៊ូយបេគីស្ថាន ផលិតមាសបាន១០១.៦តោន

អ៊ូយបេគីស្ថានបានកើនឡើងទិន្នផលមាសរបស់ខ្លួនយ៉ាងខ្លាំងកាលពីឆ្នាំមុនពោលពីចំនួន៩៤.៦តោនក្នុងឆ្នាំ២០១៩ឡើងដល់ ១០១.៦តោនក្នុងឆ្នាំ២០២០។ នេះជាលើកដំបូងហើយដែលប្រទេសនេះផលិតមាសបានជាង១០០តោនក្នុងមួយឆ្នាំ។ ប្រទេសនេះមាន Muruntau ដែលជាអណ្តូងរុករកមាសបើកចំហធំជាងគេបំផុតក្នុងពិភពលោក។

ទី៩៖ ម៉ិកស៊ិក ផលិតមាសបាន១០១.៦តោន

ទោះជាការផលិតបានធ្លាក់ចុះ៥ឆ្នាំជាប់គ្នា ក៏ម៉ិកស៊ិកនៅតែជាប្រភពប្រកួតប្រជែងមាស។ ទិន្នផលបានកើនឡើង​ពី​៥០.៨​តោន​ក្នុង​ឆ្នាំ២០០៨ឡើងដល់កំពូលរបស់ខ្លួន១៣១តោនក្នុងឆ្នាំ២០១៥ ដែលជាការកើនឡើងច្រើនជាងគេមួយ។

ទី១០៖ ឥណ្ឌូណេស៊ី ផលិតមាសបាន១០០.៩តោន

ឥណ្ឌូណេស៊ីជាកន្លែងដែលមានរ៉ែមាសធំជាងគេលំដាប់ទី២ក្នុងពិភពលោក និងអណ្តូង​រ៉ែមាសធំជាងគេបំផុតក្នុងលោកគឺ Grasberg ដោយគ្រប់គ្រងដោយ PT Freeport Indonesia ហើយមានកម្មករដល់ទៅ២ម៉ឺននាក់។ ប្រទេសនេះផ្គត់​ផ្គង់​មាស​៣%នៃការផ្គត់ផ្គង់មាសទូទាំងពិភពលោក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម