Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ខ្លាំងនៅ ឥណ្ឌា និងស្រីលង្កា សម្លាប់មនុស្ស ៤១នាក់

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគខាងត្បូងប្រទេសឥណ្ឌា និងស្រីលង្កា បានសម្លាប់មនុស្សយ៉ាងតិច៤១នាក់ ខណៈក្រុមអ្នកព្យាករណ៍អាកាសធាតុរំពឹងថា ភ្លៀងនឹងធូរស្រាលក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានឧតុនិយមឥណ្ឌាបានព្យាករណ៍ថា មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង នៅតំបន់ដែលរងផលប៉ះពាល់ភាគច្រើន ហើយមានការជន់លិចផ្លូវ និងតំបន់ទំនាបមួយចំនួន។

ចំណែកបើយោងតាមនាយកដ្ឋានឧតុនិយមនៅក្នុងប្រទេសស្រីលង្កា, ភ្លៀងនៅទីនោះ ត្រូវបានគេរំពឹងថានឹងថយចុះចាប់ពីថ្ងៃព្រហស្បតិ៍ទៅ ខណៈប្រព័ន្ធសម្ពាធទាបបានចេញទៅឆ្ងាយ។

ភ្លៀងបានសម្លាប់មនុស្សចំនួន២៥នាក់នៅក្នុងប្រទេស ស្រីលង្កា ដែលភាគច្រើនជាអ្នកលង់ទឹក ខណៈការរអិលបាក់ដីបានបណ្តាលឲ្យមនុស្សចំនួន៥នាក់រងរបួស។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋលោក KKSSR Ramachandran បានប្រាប់សន្និសីទសារព័ត៌មានមួយថា មនុស្ស ១៦ នាក់បានស្លាប់នៅក្នុងរដ្ឋ Tamil Nadu។

មនុស្សរាប់ពាន់នាក់នៅក្នុងតំបន់វាលទំនាប ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ សាលារៀន និងមហាវិទ្យាល័យជាច្រើននៅក្នុងរដ្ឋ Tamil Nadu នៅតែបិទទ្វារ ខណៈសេវារថភ្លើងមួយចំនួននៅតែត្រូវបានផ្អាក។

គួរបញ្ជាក់ថា ខ្យល់មូសុងឦសានរបស់ប្រទេសឥណ្ឌា ជាធម្មតាចាប់ផ្តើមពីខែតុលា ដល់ខែធ្នូ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅភាគខាងត្បូង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ មនុស្ស ៤៦ នាក់ទៀត ស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅ ឥណ្ឌា (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២៣ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម