Connect with us

ព័ត៌មានអន្ដរជាតិ

មានវ៉ាក់សាំងចាក់ហើយ ពេលនេះ WHO ព្រមានខ្វះសឺរ៉ាំងវិញម្តងនៅឆ្នាំក្រោយ

បានផុស

នៅ

នៅឆ្នាំក្រោយនេះ ពិភពលោកអាចនឹងជួបប្រទះបញ្ហាខ្វះសឺរ៉ាំងចាក់ថ្នាំដល់ទៅ ជិតពីរពាន់លានសឺរ៉ាំងឯណោះ។ នេះបើយោងតាមរបាយការណ៍ថ្មីពីអង្គការសុខភាពពិភពលោក (WHO)។

The more than 7.25 billion COVID-19 vaccine doses administered worldwide have meant twice as many syringes are being used, badly eating into global supplies and likely leading to a needle shortage in 2022, the World Health Organization said
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កង្វះខាតនេះគឺជាលទ្ធផលនៃយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ជាសកល ដោយវ៉ាក់សាំងជាង៧.២៥ពាន់លានដូស ត្រូវបានចាក់នៅជុំវិញពិភពលោក។

ជាលទ្ធផល សឺរ៉ាំងដល់ទៅទ្វេដងកំពុងត្រូវបានប្រើប្រាស់ ដែលជាហេតុធ្វើឲ្យខូចដល់ការផ្គត់ផ្គង់ជាសកល។

WHO និយាយថា ប្រសិនបើផលិតកម្មមិនបង្កើនទេនោះ វាអាចនាំឲ្យមានការស្តុកទុក និងការភ័យស្លន់ស្លោទិញសឺរ៉ាំង ហើយធ្វើឲ្យរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីការពារមនុស្សពីជំងឺជាច្រើន។

If production does not ramp up, WHO said, it could lead to hoarding and panic buying, and stymie efforts to vaccinate against a host of other illnesses

លោកស្រី Lisa Hedman ទីប្រឹក្សាជាន់ខ្ពស់ WHO នៅផ្នែកសិទ្ធិទទួលបានថ្នាំ និងផលិតផលសុខភាព បាននិយាយថា “យើងកំពុងលើកឡើងពីការព្រួយបារម្ភពិតប្រាកដថា យើងអាចខ្វះសឺរ៉ាំងចាក់ថ្នាំបង្ការរោគ ដែលនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ។ អាស្រ័យលើរបៀបដែលការចាក់វ៉ាក់សាំងដំណើរការ វាអាចមានឱនភាពពី១ពាន់លានទៅ ២ពាន់លានសឺរ៉ាំង”។

ដោយផ្អែកលើសេណារីយ៉ូនៃមនុស្សប្រមាណ៧ពាន់លាននាក់ដែលត្រូវការវ៉ាក់សាំងកូវីដ ចំនួនពីរដូសនៅចន្លោះពេលនេះដល់ឆ្នាំ២០២៣ និងសមត្ថភាពផលិតជាសកលនៃសឺរ៉ាំងចាក់ថ្នាំប្រហែលប្រាំមួយពាន់លានសឺរ៉ាំងក្នុងមួយឆ្នាំ, លោកស្រី Hedman បាននិយាយថា “វាច្បាស់ណាស់ថា ឱនភាពជាងមួយពាន់លានសឺរ៉ាំងនៅឆ្នាំ២០២២ អាចកើតឡើង ប្រសិនបើយើងបន្តអាជីវកម្មដូចធម្មតា”។

With seven billion people needing two doses of coronavirus vaccine between now and 2023, and a global manufacturing capacity of around six billion immunization syringes a year, 'it's pretty clear that a deficit in 2022 of over a billion [needles] could happen if we continue with business as usual,' said WHO senior advisor Lisa Hedman

ការខ្វះខាតសឺរ៉ាំងច្រើន ឬអូសបន្លាយអាចមានន័យថា នឹងមានការពន្យាពេលក្នុងការចាក់ថ្នាំបង្ការជំងឺផ្សេងៗ។

កាល​ពី​ខែ​មុន WHO បាន​គាំទ្រ​វ៉ាក់សាំង​ជំងឺ​គ្រុនចាញ់​ដំបូង​គេ​របស់​ពិភពលោក ដែល​ជា​ប្រយោជន៍​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ។

គួរបញ្ជាក់ថា សឺរ៉ាំងមិនមែនជារបស់តែមួយ ដែលខ្វះខាតនោះទេ។ កាលពីដើមឆ្នាំនេះ អ្នកជំនាញបានព្រមានអំពីកង្វះខាតខ្សាច់ ដែលអាចពន្យារពេលការផលិតដបកែវ រាប់ពាន់លានដបដែលត្រូវការ ដើម្បីដាក់វ៉ាក់សាំងកូវីដ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ WHO កំពុងបារម្ភវីរុសក្លាយពូជពី Delta ដោយខ្លាចថា មេរោគនេះ ធន់នឹងវ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម