ព័ត៌មានអន្ដរជាតិ
ចិន ត្រៀមប្រើពេលតែ ៥ឆ្នាំ សង់ផ្លូវដែកប្រវែង ១០ ០០០គីឡូម៉ែត្រ
ប្រទេសចិន នឹងចាប់ផ្តើមសាងសង់ផ្លូវដែកដ៏វែងបំផុតមួយ ដោយមានប្រវែងរហូតដល់ ១ម៉ឺនគីឡូម៉ែត្រ ដើម្បីតភ្ជាប់ទីក្រុងសំខាន់តាមរយៈផ្លូវដែក ក្នុងនៅមានទីក្រុងតាមបណ្តោយទន្លេយ៉ាងស៊ី (Yangtze River Delta) តំបន់ Greater Bay និងទីក្រុងប៉េកាំង-ធៀនជីន-ហឺប៉ី។ នេះបើតាមការអះអាងពីមន្ត្រីទទួលរៀបចំគម្រោងនៃរដ្ឋាភិបាលចិន ប្រកាសនៅថ្ងៃសុក្រនេះ។
Greater Bay ជាតំបន់ដ៏សំខាន់មួយនៃសេដ្ឋកិច្ចប្រទេសចិនទាំងមូល ក្នុងនោះមានទីក្រុងហុងកុង ម៉ាកាវ និងទីក្រុងធំៗសរុប ៩ទៀត នៃខេត្តក្វាងទុង ដោយគម្រោងសាងសង់ផ្លូវដែក ១ម៉ឺនគីឡូម៉ែត្រនេះ គឺធ្វើឡើងត្រឹមរយៈពេល ៥ឆ្នាំប៉ុណ្ណោះ។
តាមផែនការមេ ចិនគ្រោងពង្រីកប្រព័ន្ធផ្លូវដែករបស់ខ្លួនឲ្យក្លាយជាប្រព័ន្ធផ្លូវដែកធំបំផុតទី២ លើផែនដី ខណៈ ១/៣ នៃគម្រោង ត្រូវប្រើពេល ១៥ឆ្នាំ ខណៈផ្នែកសេសសល់គឺស្ថិតក្នុងផែនការរយៈពេលវែងដើម្បីធ្វើនគរូបនីយកម្ម និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។
ចិនមានចេតនា សាងសង់ផ្លូវដែកសរុបឲ្យបាន ២សែនគីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៣៥ ក្នុងនោះរាប់បញ្ចូលទាំង ៧ម៉ឺនគីឡូម៉ែត្រ ជាផ្លូវរថភ្លើងល្បឿនលឿន។ នេះបើតាមការបញ្ជាក់ពីសម្ព័ន្ធក្រុមហ៊ុនផ្លូវដែករបស់រដ្ឋាភិបាលចិន៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត