Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាន បញ្ជាក់ពេលវេលា និងបញ្ហាដែលត្រូវលើកឡើងក្នុងកិច្ចប្រជុំរវាងលោក Biden និងលោក Xi

បានផុស

នៅ

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping នឹងជួបប្រជុំជាមួយគ្នាតាមអនឡាញជាលើកដំបូងនៅល្ងាចថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែង។

មេដឹកនាំទាំងពីរនឹង ពិភាក្សាគ្នាអំពីវិធីដើម្បីគ្រប់គ្រងការប្រកួតប្រជែង រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិត​ចិន ប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាវិធីធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍រួមផងដែរ។

កិច្ចប្រជុំកំពូលលើកដំបូងនេះបានកើតឡើង ៣០០ថ្ងៃបន្ទាប់ពីលោក Biden ចូលកាន់តំណែង និងកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងលើបញ្ហាកោះតៃវ៉ាន់។

កិច្ចប្រជុំតាមអនឡាញនេះ ក៏កើតឡើងផងដែរ ប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងចិនបានធ្វើសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅឯសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិហៅកាត់ COP26 ក្នុងប្រទេសស្កុតឡែន។

កិច្ចពិភាក្សាថ្ងៃចន្ទត្រូវបានគេដាក់ឈ្មោះថាជា “កិច្ចប្រជុំនិម្មិត” (Virtual Meeting) ហើយចាត់ទុកថា ខុសពីការនិយាយទូរសព្ទពីរលើក រវាងមេដឹកនាំទាំង២នៅក្នុងខែកុម្ភៈ និងខែកញ្ញា។

ក្នុងអំឡុងកិច្ចពិភាក្សានាពេលថ្មីៗនេះ ទាំងសេតវិមាន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បាននិយាយថា មេដឹកនាំទាំង២បានពិភាក្សាគ្នាអំពីសារសំខាន់នៃការធានាថា ការប្រកួតប្រជែងរវាងប្រជាជាតិទាំងពីរ នឹងមិនក្លាយទៅជាជម្លោះនោះទេ។

ដោយឡែក គេហទំព័រ CNBC បានរាយការណ៍ថា លោក Xi ក៏អាចប្រើកិច្ចប្រជុំនៅថ្ងៃចន្ទដើម្បីអញ្ជើញលោក Biden ទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asia Nikkei

ចុចអាន៖ មុនប្រជុំជាមួយលោក បៃដិន ស្រាប់តែលោក ស៊ី ព្រមានពាក់ព័ន្ធសង្គ្រាម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម