Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនួញ​អាមេរិក​ដែល​ទើប​ទៅ​កាន់​លំហ​អាវកាស​ខែ​មុន​ស្លាប់ដោយ​ធ្លាក់​យន្តហោះ

បានផុស

នៅ

អ្នក​ជំនួញ​អាមេរិក លោក Glen de Vries ដែល​បាន​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​កាន់​ទីលំហអាវកាស​ជា​មួយ​តារា​សម្តែង​ក្នុង​រឿង “Star Trek” លោក​ William Shatner កាល​ពីខែ​​មុន​បាន​ស្លាប់​​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ។ នេះ​បើ​តាម​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី​១២ ខែ​វិច្ឆិកា។

អ្នក​នាំ​ពាក្យ​ប៉ូលិស​រដ្ឋ New Jersey បាន​ឲ្យ​ថា យន្តហោះ​ខ្នាត​តូច​បាន​ធ្លាក់​នៅ Hampton Township ក្នុង​រដ្ឋ New Jersey ដែល​មាន​ចម្ងាយ​ប្រហែល​៩៥​គីឡូម៉ែត្រ​ពី​ភាគ​ខាង​លិច​ទី​ក្រុង​ញ៉ូវយ៉ក​ប្រហែល​ជា​ម៉ោង​៣​រសៀល​ថ្ងៃ​ព្រហស្បតិ៍ (ម៉ោង​នៅ​អាមេរិក)។

លោក Glen de Vries ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​លំហ​អាវកាស​ខែ​មុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ៖«មាន​​អ្នក​ស្លាប់​ពីរ​នាក់​ដែល​ត្រូវ​បាន​បញ្ជាក់។ ទី​១​ឈ្មោះ de Vries អាយុ​៤៩​ឆ្នាំ និង​ទី​២​ឈ្មោះ Thomas Fischer អាយុ​៥៤​ឆ្នាំ»។

លោក​បន្ថែម​ថា ៖«រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត» ប៉ុន្តែ​មិន​បាន​បញ្ជាក់​កំអិត​ទេ។

លោក De Vries ជា​ស្ថាបនិក​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​វេជ្ជសាស្ត្រ Medidata Solutions បាន​ចូល​រួម​ជា​មួយ​តារា​សម្តែង Shatner ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​លំហអាវកាសលើក​ទី​២​របស់​បេសកកម្ម​ Blue Origin កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា៕

លោក Glen de Vries

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម