Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់​ពី​ខែ​ធ្នូ​ ​សិង្ហបុរី​ អ្នក​អត់​ចាក់​វ៉ាក់​សាំង​ បើ​ឆ្លង​កូវីដ​ចូល​ពេទ្យចំណាយ​ខ្លួន​ឯង

បានផុស

នៅ

ក្រសួង​សុខាភិបាល​ប្រទេស​សិង្ហបុរី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ថា អ្នក​ឆ្លង​កូវីដ-១៩​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ត្រូវ​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ជាង​​១៨០០០​ដុល្លារ​អាមេរិក​សម្រាប់​ការព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង​សុខាភិបាល​សិង្ហបុរី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៨ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ថា ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ខាង​មុខ​ អ្នក​ជំងឺ​កូវីដ-ទាំង​អស់​ដែល​មិន​បាន​ចាក់​វ៉ាក់សាំងត្រូវ​ចំណាយ​ប្រាក់​ខ្លួន​ឯង​លើ​ការ​ព្យាបាល ប្រសិន​បើ​ពួក​គេ​​ឆ្លង​កូវីដ​ធ្លាក់​ខ្លួន​ឈឺ​ឈាន​ដល់​ការ​ចូល​មន្ទីរ​ពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​ជា​មួយ​គ្នា​នេះ ក្រសួង​បាន​ឲ្យ​ដឹង​​ថា ប្រជា​ជន​សិង្ហបុរី និង​អ្នក​រស់​នៅ​អចិន្ត្រៃយ៍​នឹង​នៅ​តែ​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ធន​ធម្មតា​ពី​រដ្ឋាភិបាល និង​ធានារ៉ាប់​រង​សុខភាព​ MediShield Life ឬ​កម្មវិធី Integrated Shield Plan ដែល​អាច​អនុវត្ត​បាន។

ចាប់​តាំង​ពី​ខែ​កុម្ភៈ​ ឆ្នាំ​​២០២០​មក អ្នក​ឆ្លង​កូវីដ-១៩​ដែល​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ក្នុង​ប្រទេស​សិង្ហបុរី​មិន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ទេ​ដោយ​​រដ្ឋាភិបាល​​ជា​អ្នក​ទទួល​បន្ទុក​ទាំង​ស្រុង។

ឆ្លើយ​តប​នឹង​សំនួរ​ពី​អ្នក​សារព័ត៌មាន​ ក្រសួង​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ ទី​១២ ខែ​វិច្ឆិកា​ថា ការ​ចំណាយ​​អាស្រ័យ​លើ​ស្ថានភាព​នៃ​អាការ​របស់​អ្នក​ជំងឺ និង​​ប្រភេទ​នៃ​កន្លែង​ដែល​ពួក​គេ​ព្យាបាល។

ក្រសួង​បញ្ជាក់​​​ថា ៖«ជាទូទៅ​ ទំហំ​​នៃ​ការ​ចំណាយ​ជា​មធ្យម​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩​លើ​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដែល​ត្រូវ​ការ​កន្លែង​សង្គ្រោះ​បន្ទាន់ និងការ​ព្យាបាល​ប្រហែល​ជា​​​១៨៤៧៨​ដុល្លារ​អាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម