បើអ្នកបើកតាក់ស៊ី មិនចាក់សោរអ្នកបំផ្ទុះគ្រាប់បែក​ ក្នុងរថយន្ត អង់គ្លេសនឹងជួបការវាយប្រហារភេរវកម្ម (វីដេអូ)
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បើអ្នកបើកតាក់ស៊ី មិនចាក់សោរអ្នកបំផ្ទុះគ្រាប់បែក​ ក្នុងរថយន្ត អង់គ្លេសនឹងជួបការវាយប្រហារភេរវកម្ម (វីដេអូ)

បានផុស

នៅ

ប្រទេសអង់គ្លេស បានធ្វើការចាប់ខ្លួនបុរសបីនាក់ ក្រោមច្បាប់ភេរវកម្ម បន្ទាប់ពីបុរសម្នាក់ត្រូវបានសម្លាប់ ក្នុងការបំផ្ទុះរថយន្តនៅខាងក្រៅមន្ទីរពេទ្យស្ត្រីទីក្រុង Liverpool។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Three men have been arrested as part of a terror probe after one person died and another was injured when a taxi pulled up and exploded (pictured) at Liverpool Women's Hospital seconds before the 11am Remembrance Sunday silence began

ប៉ូលិសនិយាយថា មុនម៉ោង ០៦:០០ ល្ងាច (ម៉ោងនៅកម្ពុជា) រថយន្តតាក់ស៊ីមួយគ្រឿង បានឈប់ហើយក៏ផ្ទុះឡើង នាពេលបន្តិចក្រោយមក។

​អ្នកដំណើរ​ក្នុង​រថយន្តបាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ ខណៈបុរស​ជា​អ្នក​បើក​បរ​ត្រូវរបួស ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

Armed police were pictured outside two addresses on separate streets in Liverpool as officers closed the roads and residents were ordered to remain inside

មានសេចក្តីរាយការណ៍ថា អ្នកដំណើរដែលស្លាប់ក្នុងរថយន្តគឺជាអ្នកវាយប្រហារអត្តឃាត។ នៅពេលដែលអ្នកបើកតាក់ស៊ីឃើញគ្រឿងផ្ទុះ គាត់ក៏បានចាក់សោរអ្នកវាយប្រហារនៅក្នុងរថយន្ត មុនពេលការផ្ទុះកើតឡើង។

ក្រុមអ្នកស៊ើបអង្កេតមកពីកងប៉ូលិសប្រឆាំងភេរវកម្ម North West បាននិយាយថា បុរសបីនាក់ដែលមានអាយុ ២៩ឆ្នាំ ២៦ឆ្នាំនិង ២១ឆ្នាំត្រូវបានឃុំខ្លួននៅផ្លូវ Sutcliffe ក្នុងតំបន់ Kensington នៃទីក្រុង។

Armed police were earlier pictured at Boaler Street, Kensington, and Rutland Avenue near Sefton Park as officers closed the roads with vehicles and cordons and residents were ordered to remain inside

ពួកគេកំពុងបន្តរកឲ្យឃើញអំពីមូលហេតុនៃការផ្ទុះនេះ ហើយកំពុងធ្វើការជាមួយប៉ូលិស Merseyside ខណៈដែលការស៊ើបអង្កេតនៅតែបន្តក្នុងល្បឿនដ៏លឿន។

ស្របពេលជាមួយគ្នានោះដែរ មន្ត្រីប្រដាប់អាវុធបានធ្វើការវាយឆ្មក់លើអគារមួយនៅតាមបណ្តោយផ្លូវ Rutland ក្បែរឧទ្យាន Sefton Park និងផ្លូវ Boaler ក្នុងតំបន់ Kensington ផងដែរ។

A picture shows the burnt out vehicle outside the Liverpool Women's Hospital on Sunday afternoon

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិស​មិន​បាន​បញ្ជាក់​ថា​តើ​ការ​វាយឆ្មក់​នោះ​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​នៅ​មន្ទីរពេទ្យ​ឬក៏​យ៉ាង​នោះណា​ទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ២០ឆ្នាំនៅតែឈឺចាប់៖ ជីកកកាយ មូលហេតុដែល អាល់កៃដា វាយប្រហារភេរវកម្ម លើ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services