ព័ត៌មានអន្ដរជាតិ
ដឹងហើយ អត្តសញ្ញាណអ្នកទោស ៣៤ នាក់ ក្នុងចំណោម ៦៨ នាក់ ដែលស្លាប់ក្នុងការវាយ ប្រហារ នៅពន្ធនាគារ អេក្វាឌ័រ
អាជ្ញាធរអេក្វាឌ័រ បានកំណត់អត្តសញ្ញាណអ្នកទោស ៣៤ នាក់ ក្នុងចំណោមអ្នកទោស ៦៨ នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា នៅឯពន្ធនាគារ Litoral Penitentiary ដែលជាពន្ធនាគារដ៏សំខាន់ នៅក្នុងទីក្រុង Guayaquil អគ្គលេខាធិការដ្ឋានទំនាក់ទំនង សម្រាប់គណៈប្រធាន បានរាយការណ៍កាលពីថ្ងៃអាទិត្យ។
អដ្ឋិធាតុរបស់ពួកគេ នឹងត្រូវបញ្ជូនទៅឲ្យក្រុមគ្រួសារជនរងគ្រោះ នៅប៉ុន្មានម៉ោងខាងមុខនេះ ខណៈដែលអាជ្ញាធរបន្តធ្វើការ ដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់ម្នាក់ទៀត។
ការបះបោរដែលបានធ្វើឲ្យអ្នកទោស ២៥ នាក់ រងរបួសផងដែរនោះ បានកើតឡើងនៅយប់ថ្ងៃសុក្រ និងដើមថ្ងៃសៅរ៍ ហើយត្រូវបានគេសន្មតថា ជាការតស៊ូអំណាចរវាងក្រុមក្មេងទំនើង ដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
អគ្គស្នងការនគរបាលជាតិ បានដាក់ពង្រាយកម្លាំងចំនួន ៩០០នាក់ នៅក្នុង និងជុំវិញពន្ធនាគារ ដើម្បីទប់ស្កាត់អំពើហិង្សា និងស្តារសណ្តាប់ធ្នាប់ឡើងវិញ។
ប្រធានាធិបតីអេក្វាឌ័រ Guillermo Lasso បានកោះប្រជុំ “គណៈរដ្ឋមន្ត្រីវិបត្តិ” កាលពីថ្ងៃសៅរ៍ ហើយបានជួបជាមួយក្រុមប្រឹក្សាអន្តរជាតិ និងអ្នកតំណាងមកពីសង្គមស៊ីវិល ដើម្បីវិភាគឧបទ្ទវហេតុនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែ កញ្ញា Litoral Penitentiary ក៏ជាកន្លែងកើតហេតុនៃការបះបោរមួយផ្សេងទៀតដែលបានធ្វើឲ្យអ្នកទោស ១១៨ នាក់ស្លាប់ នៅក្នុងការសម្លាប់រង្គាលនៅក្នុងពន្ធនាគារដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសមួយនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការបាញ់ប្រហារក្នុងពន្ធនាគារ នៅ អេក្វាឌ័រ ស្លាប់ ៥៨ នាក់ សុទ្ធតែអ្នកទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២០ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore