Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសព្រំដែន អង់គ្លេស រកឃើញកូកាអ៊ីន តម្លៃ ៤៤ លានដុល្លារ នៅក្នុងឡានដឹកទំនិញ អាហារសម្រន់

បានផុស

នៅ

ប៉ូលិសព្រំដែនអង់គ្លេសបាននិយាយថា កូកាអ៊ីនតម្លៃ ៤៤ លានដុល្លារ (៣៣ លានផោន) ត្រូវបានរកឃើញ នៅក្នុងឡានដឹកទំនិញនំខ្ទឹមបារាំងបំពង​ ក្នុង​ក្រុង Coquelles ប្រទេស​បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ (NCA) បាន​ឲ្យ​ដឹង​ថា មន្ត្រី​កងកម្លាំង​ព្រំដែន បាន​ប្រទះ​ឃើញ​ការ​ដឹក​ជញ្ជូន​ទម្ងន់ ៩២២ ផោន (៤១៨ គីឡូក្រាម) កាល​ពី​ល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពី​បាន​បញ្ឈប់​ឡាន​ដឹកទំនិញមួយ ដែល​បម្រុង​ធ្វើដំណើរ​ចូលទៅកាន់​ចក្រភពអង់គ្លេស។

Piotr Perzenowski អាយុ ៣០ ឆ្នាំ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រត់ពន្ធ​ការ​ដឹក​ជញ្ជូន​នេះ ​ហើយ​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ Folkestone Magistrates របស់ Kent នៅ​ព្រឹក​ថ្ងៃសៅរ៍។ បុរសរូបនេះ ត្រូវ​បាន​ឃុំខ្លួន ហើយ​គ្រោង​នឹង​បង្ហាញខ្លួននៅតុលាការ Canterbury Crown នៅថ្ងៃទី ១៣ ខែធ្នូ។

មេបញ្ជាការ​សាខារបស់ NCA លោក Mark Howes បាននិយាយ​ថា “នេះគឺជាចំនួនដ៏​ច្រើន នៃ​គ្រឿងញៀន​ដែលត្រូវបាន​ដកចេញ​ពី​ចរាចរ” ។

លោក Howes បាន​បន្ថែម​ថា “ការរឹបអូសនឹង​ដកហូតក្រុមឧក្រិដ្ឋកម្ម ដែលបានរៀបចំ​ទទួលខុសត្រូវ​ចំពោះ​ប្រាក់ចំ​ណេញ ដែលនឹងធ្វើ​ឲ្យមានបទល្មើសកាន់តែច្រើន” ។

លោក Howes បាននិ​យាយ​ថា “ការធ្វើការជាមួយដៃគូរបស់យើង ដូចជា​កម្លាំងព្រំដែន យើង​នឹងបន្តប្រយុទ្ធប្រឆាំង​នឹងការគំរាមកំហែងកម្រិត A ក្នុង​បេសកកម្មរបស់​យើង ដើម្បីការពារ​សាធារណៈជន”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម