Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះជំងឺឆ្លងដល់មនុស្សមួយទៀតកំពុងវាយលុកនៅ អឺរ៉ុប និង អាស៊ី (មានវីដេអូ)

បានផុស

នៅ

ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីជាច្រើននៅក្នុងទ្វីបអឺរ៉ុប និងអាស៊ីត្រូវបានរាយការណ៍នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទៅកាន់អង្គការសុខភាពសត្វពិភពលោក (OIE) ដែលជាសញ្ញាបង្ហាញថា មេរោគនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សម្តងទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី បានធ្វើឲ្យឧស្សាហកម្មបសុបក្សីមានការប្រុងប្រយ័ត្ន បន្ទាប់ពីការផ្ទុះឡើងមុនៗបាននាំឲ្យមានការសម្លាប់សត្វស្លាបរាប់សិបលានក្បាល ។ ការផ្ទុះឡើងនេះជារឿយៗក៏នាំឲ្យមានការរឹតបន្តឹងពាណិជ្ជកម្មផងដែរ ។

ទន្ទឹមនោះ វា​ក៏កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នកវិទ្យាសាស្ត្រផ្នែក​រោគ​រាតត្បាត​ផង​ដែរ ព្រោះ​មេរោគ​អាច​ចម្លង​ទៅ​មនុស្សបាន ។ ប្រទេស​ចិន​បាន​រាយការណ៍​ពី​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី H5N6 ​ទៅមនុស្ស​ចំនួន ២១ នាក់ ហើយរហូត​មក​ដល់​ពេល​នេះករណីឆ្លង​គឺ​ច្រើន​ជាង​ឆ្នាំ ២០២០ ។

ដោយដកស្រង់របាយការណ៍ពីអាជ្ញាធរកូរ៉េខាងត្បូង OIE បាននិយាយកាលពីថ្ងៃចន្ទ ទី ១ ខែវិច្ឆិកាថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការផ្ទុះឡើងនៅកសិដ្ឋានចិញ្ចឹមសត្វបក្សីប្រហែល ៧៧០,០០០ ក្បាលនៅខេត្ត Chungcheongbuk-do ហើយសត្វទាំងអស់ត្រូវបានសម្លាប់ ។

OIE បាននិយាយថា ចំណែកនៅក្នុងតំបន់អាស៊ីផងដែរ ប្រទេសជប៉ុន បានរកឃើញការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីជាលើកដំបូង សម្រាប់រដូវរងាឆ្នាំ ២០២១ ដោយករណីជំងឺនេះ ត្រូវបានបញ្ជាក់ក្នុងកសិដ្ឋានបសុបក្សីមួយកន្លែង នៅភាគឦសានប្រទេស ខណៈក្រសួងកសិកម្មរបស់ជប៉ុនបញ្ជាក់ថា ការផ្ទុះឡើងនេះគឺជាប្រភេទជំងឺផ្ដាសាយបក្សី H5N8 ។

OIE បាននិយាយថា នៅទ្វីបអឺរ៉ុប ប្រទេសន័រវេសបានរាយការណ៍ពីការផ្ទុះជំងឺផ្តាសាយបក្សី H5N1 នៅក្នុងតំបន់ Rogaland ក្នុងហ្វូងសត្វបក្សីចំនួន ៧,០០០ ក្បាល ។ ការផ្ទុះឡើងជាទូទៅកើតឡើងនៅរដូវស្លឹកឈើជ្រុះ ដែលរីករាលដាលដោយការផ្លាស់ទីលំនៅរបស់សត្វស្លាបព្រៃ ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលប្រទេសបែលហ្ស៊ិក បានដាក់ប្រទេសលើហានិភ័យកើនឡើងនៃជំងឺផ្តាសាយបក្សី ដោយបញ្ជាឲ្យរក្សាទុកសត្វបក្សីក្នុងផ្ទះ បន្ទាប់ពីជំងឺគ្រុនផ្តាសាយបក្សីប្រភេទផ្សេងគ្នាត្រូវបានរកឃើញនៅក្នុងសត្វពពែព្រៃនៅជិតទីក្រុង Antwerp ។

គួរបញ្ជាក់ថា ជំងឺផ្តាសាយបក្សីមិនអាចឆ្លងតាមរយៈការបរិភោគផលិតផលបសុបក្សីនោះទេ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ អឺរ៉ុប រកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយទៀត លើកនេះអ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ១៤ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម