Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ បង្កើត​ទីភ្នាក់ងារ​សន្តិសុខ​អាកាសចរណ៍ទប់ស្កាត់ អំពើ​ភេរវកម្មលើយន្តហោះ

បានផុស

នៅ

ក្រសួង​សន្តិសុខ​សាធារណៈវៀតណាម​បាន​បង្កើត​នាយកដ្ឋាន​សន្តិសុខ​ផ្លូវអាកាស និង​បាន​ផ្តល់​ភារកិច្ច​ដល់​ពួកគេ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម និង​ធានា​សុវត្ថិភាព​ហោះហើរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋាននឹងទទួលបន្ទុកដោះស្រាយគ្រប់ស្ថានភាពដែលទាក់ទងនឹងសន្តិសុខអាកាសចរណ៍ ការប្រមូល និងការព្យាករណ៍ស្ថានភាពដែលទាក់ទងនឹងសន្តិសុខ ។ វាអាចរៀបចំឲ្យមានកងកម្លាំងសន្តិសុខនៅលើជើងហោះហើរ ក្នុងករណីដែលចាំបាច់ ។

ទីភ្នាក់ងារថ្មីនេះក៏នឹងដោះស្រាយស្ថានការណ៍ជ្រៀតជ្រែកខុសច្បាប់ក្នុងការសម្របសម្រួលជាមួយក្រុមអាកាសយានិកផងដែរ ។ វាក៏អាចដោះស្រាយដោយឯករាជ្យនូវស្ថានភាពដែលមិននឹកស្មានដល់ដែលគំរាមកំហែងដល់សន្តិសុខនៅលើយន្តហោះដែលកំពុងផ្លាស់ទី ។ ក្នុងស្ថានភាពបែបនេះ កងកម្លាំងត្រូវបានអនុញ្ញាតឲ្យប្រើអាវុធ ឧបករណ៍ជំនួយ កម្លាំង ឬមធ្យោបាយបច្ចេកទេស ដើម្បីកម្ចាត់ការវាយប្រហារលើយន្តហោះ ។

ក្នុងករណីពិសេស កម្លាំងសន្តិសុខអាកាសនឹងរាយការណ៍ទៅនាយកគ្រប់គ្រងអន្តោប្រវេសន៍ ដើម្បីស្នើឲ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃក្រសួងដឹកជញ្ជូនវៀតណាមផ្អាកជើងហោះហើរ ដែលជឿថាមានហានិភ័យនៃអំពើភេរវកម្ម ឬអាកប្បកិរិយាគំរាមកំហែងផ្សេងទៀត ។

ទន្ទឹមនោះ វា​ក៏​នឹង​សម្របសម្រួល​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ការ​តាម​ចាប់​ឧក្រិដ្ឋជន​ពី​បរទេស​ទៅ​ប្រទេស​វៀតណាម និង​តាម​ផ្លូវអាកាសផងដែរ ​។

ខណៈដែលប្រទេសវៀតណាមមិនបានកត់ត្រាភស្តុតាងណាមួយនៃចេតនារបស់អង្គការភេរវករក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅលើទឹកដីរបស់ខ្លួននោះ វាត្រូវបានគេរាយការណ៍ថា តំបន់អាស៊ីអាគ្នេយ៍កំពុងលេចចេញជាប្រភពនៃកម្លាំងមនុស្សសម្រាប់អង្គការភេរវករឥស្លាមរ៉ាឌីកាល់ ។

យោងតាមក្រសួងបានឲ្យដឹងថា បេសកកម្មតំណាងនៅក្នុងប្រទេសវៀតណាមមានហានិភ័យក្នុងការក្លាយជាគោលដៅនៃការវាយប្រហារដោយអង្គការភេរវករអន្តរជាតិ ខណៈពេលនេះវៀតណាម​ក៏​បាន​ទទួល​សំណើ​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​នៅ​លើ​អាកាស​ផង​ដែរ អំឡុង​ពេល​ប្រតិបត្តិការ​ជើង​ហោះហើរ​ត្រង់​ទៅ​អាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ ទីក្រុងហូជីមិញ កំពុងស៊ើបរកមុខអ្នកលក់ថ្នាំកូវីដ Molnupiravir ខុសច្បាប់លើអនឡាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម