Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី មិនអនុញ្ញាតឲ្យប្រើប្រាស់ ឱសថចិន Lianhua Qingwen ព្យាបាលកូវីដទេ

បានផុស

នៅ

អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរី (HSA) បាននិយាយនៅថ្ងៃពុធទី១៧ខែវិច្ឆិកាថា ឱសថចិន Lianhua Qingwen មិនត្រូវបានអនុញ្ញាតសម្រាប់ការព្យាបាលរោគសញ្ញាជំងឺកូវីដ១៩ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការប្រឹក្សា, HSA និយាយថា ខ្លួនដឹងពីការអះអាងដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងក្នុងគ្រុបឆាត Telegram ដែលថា ឱសថ Lianhua Qingwen អាចប្រើដើម្បីការពារ ឬព្យាបាលជំងឺកូវីដ១៩បាន។

អាជ្ញាធរនិយាយថា “ផលិតផល Lianhua Qingwen មួយចំនួន ត្រូវបានចុះបញ្ជីជាឱសថកម្មសិទ្ធិរបស់ចិនក្នុងប្រទេសសិង្ហបុរី សម្រាប់ការធ្វើឲ្យធូរស្រាលនៃរោគសញ្ញាជំងឺផ្តាសាយ។ HSA បានយល់ព្រមលើឱសថប្រភេទនេះ ដោយផ្អែកលើការប្រើប្រាស់ឯកសារនៃគ្រឿងផ្សំដែលមាននៅក្នុងផលិតផល”។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនមានភស្តុតាងវិទ្យាសាស្រ្តណាមួយពីការសាកល្បងព្យាបាល បង្ហាញថា ឱសថបុរាណទាំងអស់ រួមទាំងផលិតផល Lianhua Qingwen ផងដែរ អាចត្រូវបានប្រើប្រាស់ដើម្បីការពារ ឬព្យាបាលជំងឺកូវីដ១៩នោះទេ។

HSA និយាយថា ឱសថបុរាណទាំងអស់សម្រាប់ជំងឺផ្តាសាយ គួរតែប្រើដើម្បីព្យាបាលរោគសញ្ញាដូចជាឈឺក្បាល ហៀរសំបោរ ឬតឹងច្រមុះ ឈឺបំពង់ក និងក្អកប៉ុណ្ណោះ។

HSA បានបន្ថែមថា “យើងសូមណែនាំច្បាស់ៗដល់សាធារណជនទាំងអស់ កុំឲ្យលង់ខ្លួនទៅក្នុងការអះអាងដែលមិនមានភស្តុតាង ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានដែលថា ឱសថបុរាណអាចត្រូវបានគេប្រើប្រាស់ដើម្បីការពារ ឬព្យាបាលជំងឺកូវីដ១៩ឲ្យសោះ”។

គួរបញ្ជាក់ថា មុនពេលផលិតផលទាំងឡាយដែលអះអាងថាព្យាបាលជំងឺកូវីដ១៩ អាចត្រូវបានផ្គត់ផ្គង់ក្នុងប្រទេសសិង្ហបុរី ផលិតផលទាំងនោះត្រូវតែដាក់ពាក្យទៅ HSA ជាមុនសិន សម្រាប់ការវាយតម្លៃ និងការចុះឈ្មោះជាភស្តុតាងផ្នែកវិទ្យាសាស្ត្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វៀតណាម រឹបអូសថ្នាំ Lianhua Qingwen រត់ពន្ធខុសច្បាប់មកពីប្រទេស ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម