Connect with us

ព័ត៌មានអន្ដរជាតិ

ចិន កំពុងសាងសង់នាវាផ្ទុកយន្តហោះចម្បាំងយ៉ាងសម្ងាត់ ឯសមត្ថភាពអាចបាញ់ពន្លិច និងសម្លាប់នាវិក អាមេរិក

បានផុស

នៅ

ដោយដកស្រង់ចេញពីលោក Sam Armstrong អ្នកវិភាគនៃវិទ្យាស្ថានគោលនយោបាយ Henry Jackson Society, កាសែត The Sun បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសចិនកំពុងសាងសង់ដោយសម្ងាត់នូវនាវាយោធាដែលមានសមត្ថភាពផ្ទុកយន្តហោះចម្បាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​ទៅ​លើ​របាយការណ៍​ថ្មី​ៗ​នេះ​អំពី​ប្រទេស​ចិនដែល​កំពុង​សាងសង់​នាវា​ផ្ទុក​យន្តហោះ​វាយប្រហារ​កាំជ្រួចមីស៊ីល​នោះ លោក Armstrong បាន​ចង្អុល​បង្ហាញ​ថា​ “ប្រសិនបើប្រទេសចិនកំពុងសាងសង់នាវាផ្ទុកយន្តហោះ ទំហំប៉ុននាវារបស់សហរដ្ឋអាមេរិកនោះ មានន័យថា ប្រទេសចិនកំពុងអភិវឌ្ឍសមត្ថភាពបញ្ជូនយន្តហោះចម្បាំងល្បឿនលឿនរបស់ខ្លួននៅជុំវិញពិភពលោក ជាមួយនឹងចេតនាតែមួយគត់ក្នុងការពន្លិច និងសម្លាប់ក្រុមនាវិករបស់នាវាអាមេរិក” ។

ចំណែកអ្នកវិភាគផ្សេងទៀតបញ្ជាក់ថា អាមេរិកអាចនឹងបាត់បង់ផលប្រយោជន៍ខាងកងទ័ពជើងទឹករបស់ខ្លួនក្នុងពេលឆាប់ៗនេះ ក្រោយចិនកំពុងបង្ហាញពីទំនើបភាវូបនីយកម្មកងទ័ពជើងទឹក រួមមានកម្មវិធីជាច្រើនសម្រាប់ការផលិតនាវា យន្តហោះ និងសព្វាវុធថ្មីៗជាដើម ។

ទន្ទឹមនោះ ទំហំ និងសមាសភាពពិតប្រាកដនៃកម្លាំងទ័ពជើងទឹករបស់ចិន មិនត្រូវបានបង្ហាញដោយទីក្រុងប៉េកាំងទេ ។ ប៉ុន្តែមកទល់នឹងពេលនេះ គេជឿថា ប្រទេសចិនមាននាវាចម្បាំងចំនួន ៣៥៥ គ្រឿង រួមទាំងនាវាខ្នាតយក្ស នាវាមុជទឹក នាវាផ្ទុកយន្តហោះ នាវាដោះមីនសមុទ្រ ខណៈយោងតាមកាសែត The Washington Times ប្រទេសចិនគ្រោងនឹងទិញនាវាចម្បាំងសរុបចំនួន ៤៦០ នៅចុងទសវត្សរ៍នេះ ។

ក្រៅពីនោះ ចិនបានណែនាំសមាសភាពកងនាវាចរថ្មីនៃនាវាមុជទឹកនុយក្លេអ៊ែរបស់ខ្លួន ប្រភេទ 094 (SSBN) ។ នាវាចម្បាំងនេះមានសមត្ថភាពបាញ់មីស៊ីលផ្លោងក្នុងរយៈចម្ងាយ ៧,២០០ គីឡូម៉ែត្រ ពោលវាអាចទៅដល់កោះហាវ៉ៃ និងអាឡាស្ការបស់សហរដ្ឋអាមេរិក ក៏ដូចជាឆ្នេរខាងលិចរបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កិច្ចប្រជុំ ចិន និង អាមេរិក ទទួលបានផ្កែផ្កាមួយទៀតពាក់ព័ន្ធនឹង អ្នកសារព័ត៌មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម