Connect with us

ព័ត៌មានអន្ដរជាតិ

ចិន និងប្រទេសអាស៊ាន ៣ ទៀតចាប់ផ្ដើមល្បាតរួមគ្នាតាមដងទន្លេមេគង្គ លើកទី ១១១

បានផុស

នៅ

អាជ្ញាធរ​អនុវត្ត​ច្បាប់​មក​ពី​ប្រទេស​ចិន ឡាវ មីយ៉ាន់ម៉ា និង​ថៃ ​កាល​ពី​ថ្ងៃ​អង្គារបានធ្វើ​ការ​ល្បាតរួមគ្នាតាម​ទន្លេ​មេគង្គ​លើក​ទី ១១១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានសន្តិសុខសាធារណៈខេត្តយូណានបាននិយាយថា នាវាចិន ២ គ្រឿងបានចេញដំណើរសម្រាប់ការល្បាតនៅម៉ោង ៩ ព្រឹកថ្ងៃអង្គារពីកំពង់ផែ Jingha ក្នុងតំបន់ស្វយ័ត Xishuangbanna Dai នៃខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ។

ទន្ទឹមនោះ មុនពេលប្រតិបត្តិការនេះ អាជ្ញាធរអនុវត្តច្បាប់ក៏បានធ្វើសន្និសីទតាមរយៈវីដេអូ ដើម្បីរួមគ្នាវិភាគស្ថានភាពសន្តិសុខសាធារណៈនៅតំបន់អាងទន្លេ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ក្នុងអំឡុងពេលល្បាតនេះ ប្រទេសទាំង ៤ បានធ្វើសកម្មភាពអនុវត្តច្បាប់រួមគ្នានៅក្នុងផ្នែកសំខាន់ៗនៃទន្លេ ហើយបានខិតខំប្រឹងប្រែងដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពនៃអាងទន្លេ ។

គួរបញ្ជាក់ថា ទន្លេមេគង្គដែលត្រូវបានគេស្គាល់ថាជាទន្លេ Lancang ក្នុងប្រទេសចិន គឺជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ខណៈប្រទេស​ចិន ឡាវ មីយ៉ាន់ម៉ា និង​ថៃ បាន​អនុវត្ត​ការ​ល្បាត​រួម​គ្នា​តាម​ដង​ទន្លេ​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​ ២០១១ មកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ចិន កំពុងសាងសង់នាវាផ្ទុកយន្តហោះចម្បាំងយ៉ាងសម្ងាត់ ឯសមត្ថភាពអាចបាញ់ពន្លិច និងសម្លាប់នាវិក អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម