ពេលនេះលោកស្រី Kamara Harris ជាស្រ្តីដំបូងកាន់កាប់តំណែងប្រធានាធិបតីអាមេរិក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ពេលនេះលោកស្រី Kamara Harris ជាស្រ្តីដំបូងកាន់កាប់តំណែងប្រធានាធិបតីអាមេរិក

បានផុស

នៅ

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងក្លាយជាស្ត្រីទីមួយ ដែលត្រូវកាន់កាប់តំណែងប្រធានាធិបតីអាមេរិក ក្នុងរយៈពេលខ្លី ខណៈលោក Joe Biden ឆ្លងកាត់ការ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ​របស់​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី Biden នឹងផ្ទេរអំណាចទៅ​ឲ្យ​លោកស្រី Harris សម្រាប់រយៈពេល​​ ដែល​លោក​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិតនៅក្រោមការប្រើថ្នាំ​សន្លប់ ​ដើម្បី​​​ឆ្លុះ​មើល​ពោះវៀនធំ ហើយ​នឹង​មក​ដល់​នៅ​មុន​ថ្ងៃ​ខួប​កំណើត​គម្រប់ ៧៩ ឆ្នាំ​របស់​លោក។

លោកស្រី Harris នឹងគ្រប់គ្រងជា​បណ្តោះ​អាសន្ន​ នូវ​អាវុធនុយក្លេអ៊ែរ និង​យោធា​របស់​សហរដ្ឋអាមេរិក។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ថា “អនុប្រធាន នឹងធ្វើការពីការិយាល័យរបស់នាង​នៅ West Wing ក្នុងអំឡុងពេលនេះ” ។

គួរ​បញ្ជាក់​ថា​ លោកស្រី Harris អាយុ ៥៧ ឆ្នាំ គឺជាស្ត្រីទីមួយ និងជាជនជាតិអាមេរិកស្បែកខ្មៅ និង​អាស៊ី​ខាងត្បូងដំបូងគេ ដែលត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក។

លោកស្រី Psaki បាន​បន្ថែម​ថា ការផ្ទេរអំណាចបណ្តោះអាសន្នក្នុងកាលៈទេសៈ​បែប​នេះ​ មិន​មែន​ជា​រឿង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ ហើយថាវាជាផ្នែកមួយនៃដំណើរការ​ដែលមានចែង​ នៅក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍របស់ លោកស្រី Jen Psaki បាននិយាយថា “ដូចករណីដែលប្រធានាធិបតី George W Bush មាននីតិវិធីដូចគ្នាក្នុងឆ្នាំ ២០០២ និង ២០០៧” ។

លោក Biden ដែល​ជា​ប្រធានាធិបតី​ចាស់​បំផុត​របស់​សហរដ្ឋ​អាមេរិក​ចូល​កាន់​តំណែង ​បាន​ពិនិត្យ​សុខភាព​ពេញ​លេញ​ចុង​ក្រោយ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៩។ នៅពេលនោះ វេជ្ជបណ្ឌិត​ប្រចាំខ្លួន​ប្រធានាធិបតី​រូបនេះ ​បានចេញផ្សាយរបាយការណ៍វេជ្ជសាស្ត្រដែលពណ៌នា​ថា “លោក​មានសុខភាពល្អ រឹងមាំ” និង “សម​ដើម្បី​អនុវត្តភារកិច្ច​របស់ប្រធានាធិបតី ​ដោយ​ជោគជ័យ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖ប្រជាជន អាមេរិក ស្លាប់កើនលើស ១០ ម៉ឺននាក់ តែលើកនេះ មិនមែនដោយសាររោគរាតត្បាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services