ព័ត៌មានអន្ដរជាតិ
តាលីបង់ ថា មានតែ ចិន ទេ ដែលអាចជួយកសាង អាហ្វហ្គានីស្ថាន ឡើងវិញបាន
រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បាននិយាយនាពេលថ្មីៗនេះថា លោកសង្ឃឹមថា អាហ្វហ្គានីស្ថាន និងចិន អាចធ្វើឲ្យទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្ដូរ ពាណិជ្ជកម្មកាន់តែស៊ីជម្រៅ។
នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ China Media Group (CMG) កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា លោក Muttaqi បានសម្ដែងក្ដីសង្ឃឹមថា ប្រទេសចិនអាចដើរតួយ៉ាងសំខាន់ ក្នុងការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ។
ប្រទេសដែលត្រូវបានបំផ្លាញដោយសង្គ្រាម បានដឹកជញ្ជូនគ្រាប់ស្រល់ ៤៥ តោន ពីរដ្ឋធានីកាប៊ុលរបស់ខ្លួន ទៅកាន់ទីក្រុងសៀងហៃរបស់ប្រទេសចិន កាលពីដើមខែវិច្ឆិកា ដែលជាការនាំចេញជាលើកដំបូងទៅកាន់ប្រទេសចិន ចាប់តាំងពីស្ថានភាពក្នុងស្រុករបស់អាហ្វហ្គានីស្ថានមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) លើកទី ៤ នៅទីក្រុងសៀងហៃកាលពីថ្ងៃទី ៦ ខែវិច្ឆិកា គ្រាប់ស្រស់អាហ្វហ្គានីស្ថានប្រហែល២៦ តោន ត្រូវបានលក់អស់ក្នុងរយៈពេល ២ ម៉ោងក្នុងវគ្គផ្សាយផ្ទាល់មួយ។
លោក Muttaqi បានប្រាប់ CMG ថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់ពួកតាលីបង់ អាហ្វហ្គានីស្ថាន រក្សាកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ចិន ហើយភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិន និងប្រទេសអាស៊ាន ៣ ទៀតចាប់ផ្ដើមល្បាតរួមគ្នាតាមដងទន្លេមេគង្គ លើកទី ១១១
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ