Connect with us

ព័ត៌មានអន្ដរជាតិ

បណ្ដុំវីដេអូ មនុស្សរាប់ម៉ឺននាក់ដើរដង្ហែរតាមផ្លូវនៅទីក្រុង អូស្ត្រាលី ប្រឆាំងច្បាប់កូវីដ

បានផុស

នៅ

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងនានានៃប្រទេសអូស្ត្រាលីកាលពីថ្ងៃសៅរ៍ ដោយទាមទារឲ្យបញ្ចប់នូវអ្វីដែលពួកគេហៅថា “ការជិះជាន់” និង “ការគៀបសង្កត់” ពាក់ព័ន្ធនឹងការបិទខ្ទប់ ការចាក់វ៉ាក់សាំង និងសំណើពង្រីកអំណាចនៃជំងឺរាតត្បាតកូវីដ ១៩ របស់រដ្ឋាភិបាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅទីក្រុង Melbourne អ្នករាយការណ៍ព័ត៌មាន Sky News ឈ្មោះ Sophie Elsworth បានពិពណ៌នាអំពី “មនុស្សរាប់ម៉ឺននាក់កំពុងធ្វើដំណើរតាមដងផ្លូវ” ។

ការហែក្បួននៅទីក្រុង Melbourne បានកើតឡើង បន្ទាប់ពីការតវ៉ាទ្រង់ទ្រាយតូចជាងមួយសប្តាហ៍ ដែលមានគោលបំណងលើច្បាប់ជំងឺរាតត្បាតដ៏ចម្រូងចម្រាសរបស់អភិបាលរដ្ឋ Victoria លោក Dan Andrews ។

ប្រសិនបើត្រូវបានអនុម័តដោយសភានីតិបញ្ញត្តិរបស់រដ្ឋ ច្បាប់នេះនឹងអនុញ្ញាតឲ្យលោក Andrews និងរដ្ឋមន្ត្រីសុខាភិបាលលោក Martin Foley ប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នមិនកំណត់ និងចេញបទបញ្ជាសុខភាពសាធារណៈជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អឺរ៉ុប ចេញសេចក្តីណែនាំការប្រើប្រាស់ថ្នាំគ្រាប់កូវីដ Molnupiravir

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម